តួនាទី និងភារៈកិច្ច របស់នាយកដ្ឋាន សវនកម្មផ្ទៃ

តួនាទី និងភារៈកិច្ច របស់នាយកដ្ឋាន សវនកម្មផ្ទៃក្នុង មាន១៩ចំណុច ដូចខាងក្រោម៖


 1. ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់អង្គភាព ក្នុង ការិយបរិច្ឆេទសមស្រប របស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ លើការបង្កើតផែនការ ការតម្រង់ទិស ការចាត់ចែង និងការត្រួតពិនិត្យ ដោយផ្អែកតាមគោលការណ៍ណែនាំ គោលនយោបាយ និងនីតិវិធី នៃការគ្រប់គ្រង ឲ្យបានត្រឹមត្រូវ តាមគោលដៅ របស់អង្គភាព។

 2. កំណត់នូវភាពសមស្របគ្រប់គ្រាន់ និងការផ្តល់លទ្ធផលល្អ លើប្រព័ន្ធត្រួតពិនិត្យផ្ទៃ ក្នុង ផ្នែកគណនេយ្យរដ្ឋបាល និងកិច្ចប្រតិបត្តិការ របស់អង្គភាព។

 3. ពិនិត្យឡើងវិញ នូវភាពដែលអាចជឿទុកចិត្តបាន ភាពទាន់ពេលវេលា និងភាព ច្បាស់លាស់ នៃព័ត៌មានហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការ ព្រមទាំងវិធីសាស្ត្រ ដែលប្រើប្រាស់ដើម្បី កំណត់អត្តសញ្ញាណវាស់វែង ចំណាត់ថ្នាក់ និងរាយការណ៏ អំពីព័ត៌មានទាំងនេះ។

 4. ពិនិត្យឡើងវិញលើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបាន ទៅតាមគោលនយោបាយ ផែនការនីតិវិធីច្បាប់ បទបញ្ជាទាំងឡាយ ដែលមានឥទ្ធិពលសំខាន់ លើកិច្ចប្រតិបត្តិការ និងរបាយការណ៍។ ក្នុងករណីក្រសួងអនុវត្តពុំបានសមស្រប ដូចបានរៀបរាប់ខាងលើ ចាំបាច់ សំណូមពរ ឲ្យមានការផ្លាស់ប្តូរ និងកែលំអ។

 5. ពិនិត្យឡើងវិញ លើការគ្រប់គ្រង ថែទាំ ការពារ និងផ្ទៀងផ្ទាត់ ទ្រព្យសម្បត្តិដែលមាន ឲ្យបានត្រឹមត្រូវ។

 6. វាយតម្លៃភាពសន្សំសំចៃ និងប្រសិទ្ធិភាព លើការប្រើប្រាស់ធនធាន និងកំណត់ការ កែលំអលើការអនុវត្ត កិច្ចប្រតិបត្តិការ និងផ្តល់អនុសាសន៍។

 7. ពិនិត្យឡើងវិញលើកិច្ចប្រតិបត្តិការកម្មវិធី និងគំរោងចំណាយមូលធន លើលទ្ធផល ការងារវិជ្ជមាន ឬអវិជ្ជមានតាមបំណង គោលដៅដែលបានដាក់ចេញ និងតាមផែនការដែលបាន កំណត់។

 8. ចូលរួមបង្កើតផែនការការអភិវឌ្ឍ ការអនុវត្ត និងកិច្ចប្រតិបត្តិការលើប្រព័ន្ធកុំព្យូទ័រសំ ខាន់ៗដើម្បីធានាឲ្យ៖ 

  • តម្រូវការរបស់អ្នកប្រើប្រាស់ត្រូវបានកំណត់ច្បាស់លាស់។
  • ត្រួតពិនិត្យផ្ទៃក្នុងសមស្រប ត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។
  • ការសាកល្បង នៃប្រព័ន្ធកុំព្យូទ័រ ត្រូវបានប្រព្រឹត្តទៅ ក្នុងជំហានសមស្រប។
  • ការកត់ត្រាពីប្រព័ន្ធកុំព្យូទ័រ ត្រូវបានធ្វើពេញលេញ និងមានភាពត្រឹមត្រូវ។

 9. ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រ តាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃ លើប្រព័ន្ធដំណើរការទិន្ន័យសំខាន់ៗ ក្រោយពេលតម្លើងរួច ដើម្បីកំណត់ប្រព័ន្ធទាំងនេះឆ្លើយតបតាមគោល បំណង និងគោលដៅ ដែលបានគ្រោងទុក ហើយទទួលបានលទ្ធផល មានសុវត្ថិភាព និងប្រសិទ្ធ ភាពខ្ពស់។

 10. ពិនិត្យឡើងវិញលើនិតិវិធី និងការអនុវត្តដើម្បីធានាថា វិធានការបានដាក់ចេញ ក្នុងគោលបំណង ការពារការកេងបន្លំ។ ប្រសិនបើមានការកេងបន្លំលើតឡើង ប្រព័ន្ធត្រួតពិនិត្យផ្ទៃ ក្នុងអាចរកឃើញទាក់ពេលវេលា។

 11. ពិនិត្យឡើងវិញនូវការអនុវត្តតាមគោលការណ៍ណែនាំ និងការគ្រប់គ្រងរបស់រាជ រដ្ឋាភិបាល ស្តីពីឥរិយាបថ និងក្រមសីលធម៌ចំពោះមន្រ្តីរាជការ។

 12. សម្របសម្រួលការងារ សវនកម្មផ្ទៃក្នុង ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីធានា ទំហំការងារឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា។

 13. ធ្វើរបាយការណ៍ទៅរដ្ឋមន្រ្តី ហើយត្រូវផ្ញើរបាយការណ៍ និងសេចក្តីសង្ខេប នៃការធ្វើសវនកម្មនេះ ទៅអាជ្ញាធរសវនកម្មជាតិស្តីពី៖

  • សកម្មភាពកែលំអ តាមអនុសាសន៍សំខាន់ៗ  របស់សវនកម្មផ្ទៃក្នុង។
  • សកម្មភាពសវនកម្ម ត្រូវបានផ្តោតលើហានិភ័យ និងបង្កើនភាពសន្សំសំចៃ ប្រសិទ្ធភាព និងការផ្តល់លទ្ធផលល្អ ក្នុងកិច្ចប្រតិបត្តិការ។
  • សវនកម្មផ្ទៃក្នុង ត្រូវធ្វើការសម្របសម្រួល ការងារជាមួយអាជ្ញាធរ សវនកម្មជាតិ ដើម្បីជៀសវាង ការធ្វើសវនកម្មផ្ទួនៗគ្នា។ ក្នុងករណីមានភាពមិនច្បាស់លាស់ អាជ្ញាធរសវនកម្ម ជាតិអាចធ្វើការត្រួតពិនិត្យ និងធ្វើសវនកម្មឡើងវិញ។
  • ផែនការសវនកម្មផ្ទៃក្នុង មានភាពសមស្រប ច្បាស់លាស់ គ្រប់គ្រាន់។
  • ការរារាំងលើព័ត៌មាន និងបញ្ជី។

 14. ផែនការសវនកម្មផ្ទៃក្នុង ប្រចាំឆ្នាំត្រូវដាក់ជូន ថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ។

 15. វាយតម្លៃផែនការ ឬសកម្មភាពកែលំអ លើចំណុចរកឃើញ របស់សវនកម្មផ្ទៃក្នុង។ ប្រសិនបើសកម្មភាព កែលំអនេះមិនមានលក្ខណៈ សមស្របទេនោះ ត្រូវលើកយកមកពិភាក្សា បន្ត ដើម្បីឲ្យសម្រេចបាន តាមសំណូមពរ ដែលអាចទទួលបាន។

 16. ផ្តល់លទ្ធភាពសមស្រប គ្រប់គ្រាន់ក្នុងការតាមដាន សកម្មភាពកែលំអលើអនុសាសន៍។

 17. ប្រធាននាយកដ្ឋាន សវនកម្មផ្ទៃក្នុង ត្រូវរាយការណ៍ ដោយផ្ទាល់ ជូនថ្នាក់ដឹកនាំក្រសួង។

 18. ធ្វើរបាយការណ៍ និងសេចក្តីសន្និដ្ឋាន នៃសវនកម្ម ផ្ញើជូនអង្គភាពក្រោមឱវាទ ក្រសួងដែលទទួលបន្ទុក កែលំអតាមអនុសាសន៍។

 19. អនុវត្តរាល់ការងារ និងភារៈកិច្ចផ្សេងៗ ដែលថ្នាក់ដឹកនាំក្រសួង ប្រគល់ជូន។

ចង់ចែករំលែក

Content

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់  

ប្តូរពី
ទៅជា
កាលបរិច្ឆេទ  
ទឹកប្រាក់    
1.00 USD = 4,063.00 KHR