ការពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF)

ទិដ្ឋភាពទូទៅនៃកម្មវិធីCEDEP

ដូចដែលបានកត់សម្គាល់ នៅក្នុងរបាយការណ៍ របស់លេខាធិការដ្ឋាន នៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) 

សម្រាប់ កិច្ចប្រជុំ ពិនិត្យ​គោលនយោបាយ ពាណិជ្ជកម្មកម្ពុជាឡើងវិញ ឆ្នាំ២០១១ (TPR) “ជាមួយនឹងស្ថេរភាព ម៉ាក្រូ 

សេដ្ឋកិច្ចរឹងមាំនៅពេលកម្ពុជា បានចូលជាសមាជិក WTO នៅក្នុង ឆ្នាំ២០០៤ ប្រទេសកម្ពុជា បានអនុវត្តកំណែទម្រង់

ស៊ីជម្រៅ ដើម្បីសម្រេចបាន នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆាប់រហ័ស និងប្រកបដោយចេរភាព។ ពាណិជ្ជកម្ម​ គឺជាផ្នែក

មួយ​សំខាន់ ក្នុងការសម្រេច​គោល បំណងនេះ ដោយហេតុថា វាជាកម្លាំងចលករ នៅពីក្រោយកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន 

របស់កម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ​ការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច របស់ខ្លួន ​កាន់តែរឹងមាំ ថែមទៀតទៅកាន់ទីផ្សារ

ក្នុងតំបន់ និងសាកល”។  ​ដូចបានកត់សម្គាល់ នៅក្នុងរបាយការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា រៀបចំឡើងសម្រាប់កិច្ច 

ប្រជុំ TPR ដែលបានរៀបរាប់ខាងលើ “ប្រទេសកម្ពុជា បានជួបប្រទះ បញ្ហាប្រឈមទាំងឡាយ នៅក្នុង វិបត្តិសេដ្ឋកិច្ច

ពិភពលោក ឆ្នាំ២០០៨-២០០៩។ ប៉ុន្តែសូម្បីតែរហូតមកដល់ឆ្នាំ២០០៨ ​ កម្ពុជាក៏បង្ហាញឲ្យ​ឃើញ នូវបញ្ហាប្រឈម 

ពីខាងក្រៅផងដែរ។ នៅក្នុងរយៈពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែង ពង្រីកការធ្វើសមាហរណកម្ម 

របស់ខ្លួន ចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្ម ថ្នាក់តំបន់ និងពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ ត្រូវកាត់បន្ថយបញ្ហា

ប្រឈម ផ្នែកសេដ្ឋកិច្ច ដែលកើតមាន តាមរយៈប្រព័ន្ធនេះ។ ការធ្វើពិពិធកម្មផលិតផល នាំចេញ និងទីផ្សារនាំចេញ គឺជា

កត្តាសំខាន់ ក្នុងការសម្រេច គោលបំណងនេះ”។


ក្រសួងពាណិជ្ជកម្ម បានផ្តួចផ្តើមកម្មវិធី​ពិពិធកម្ម និងការពង្រីក ការនាំចេញកម្ពុជា I & II (CEDEP I & II) ដែលមាន

នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ (DICO) ជាអង្គភាពអនុវត្ត កម្មវិធីថ្នាក់ជាតិនេះ (NIU)[1] ដោយការស្វែរកការ 

គាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងស្តីពីការពង្រឹងក្របខណ្ឌ សមាហរណកម្ម (EIF)[2] ដើម្បីពង្រឹងសមត្ថភាពពិពិធកម្មផ្គត់ផ្គង់

ការនាំចេញ នៅក្នុងផ្នែកប្រាំ ក្នុងចំណោមផ្នែកទាំងប្រាំបួន នៃគម្រោងអភិក្រម គ្របដណ្តប់វិស័យពាណិជ្ជកម្ម សសរស្តម្ភ

ទី២ ដែលរដ្ឋាភិបាល បានកំណត់ជាផ្នែក សម្រាប់នាំចេញ ​តម្រូវឲ្យមានចំណាត់ការ អាទិភាពជាបន្ទាន់។ ផលិតផលទាំង

នោះ រួមមាន៖ អង្ករ សូត្រ និងមុខងារវាយតម្លៃ និងតាមដាន (CEDEP I) ដំឡូងមីត្រី និងមុខងារវាយតម្លៃ និងតាមដាន (CEDEP II) ពោត ទេសចរណ៍ សម្លៀកបំពាក់ ម្អូបអាហារកែច្នៃ និងខ្សែសង្វាក់ផលិតកម្ម។

 

អង្គភាពនិងស្ថាប័នជាអ្នកអនុវត្ត

កម្មវិធីCEDEP I

  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ​ (IFC) សម្រាប់អង្ករ​
  • មជ្ឈមណ្ឌល ពាណិជ្ជកម្មអន្តរជាតិ (ITC) សម្រាប់សូត្រ ដែលមានតម្លៃខ្ពស់។
  • ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ (DICO) សម្រាប់មុខងារវាយតម្លៃ និងការរៀបចំក្រុមការងារស្នូល​

កម្មវិធីCEDEP II

  • កម្មវិធីអភិវឌ្ឍន៍ របស់អង្គការ សហប្រជាជាតិ (UNDP) សម្រាប់ដំឡូងមី
  • អង្គការអភិវឌ្ឍន៍ ឧស្សាហកម្ម របស់សហប្រជាជាតិ សម្រាប់ផលនេសាទសមុទ្រ
  • ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ) សម្រាប់មុខងារវាយតម្លៃ និងការរៀបចំក្រុមការងារស្នូល​​


ម្ចាស់ជំនួយ

  • ការពង្រឹងក្របខណ្ឌ សមាហរណកម្ម (EIF)[3]


រយៈពេល

  • កម្មវិធីCEDEP I​ : 3 ឆ្នាំ
  • កម្មវិធីCEDEP II : 3 ឆ្នាំ


ឯកសារយោង

  • សំណើគម្រោង CEDEP I
  • សំណើគម្រោង CEDEP II
  • ឯកសារស្តីពី ព័ត៌មានគម្រោង CEDEP I & II

គេហទំព័រ

ចង់ចែករំលែក

គម្រោងដែលទាក់ទង

កត់ត្រាចូល > ស្វែងរកក្រុមហ៊ុន

ឈ្មោះអ្នកប្រើប្រាស់  
ពាក្យសម្ងាត់