You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does. If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.
If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូល បានបើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលប្រព្រឹត្តទៅក្រោមគណៈអធិបតី ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ដោយមានការចូលរួមពី ឯកឧត្តម លោក អគ្គនាយករង លោក លោកស្រី អនុប្រធានសាខា អនុប្រធានការិយាល័យ និងមន្រ្តី សរុបចំនួន ១៥០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពផ្នែកច្បាប់ដល់មន្រ្តីកាំកុងត្រូលឱ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅ។ នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រោយពីរាជរដ្ឋាភិបាលសម្រេចធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចកាំកុងត្រូលរួចមក យើងបានកសាងបទដ្ឋានគតិយុត្តជាច្រើនដើម្បីពង្រឹងការងារក៏ដូចជាអង្គភាពទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយករង ជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាល បានធ្វើបទបង្ហាញលម្អិតលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ តាមជំពូក និងមាត្រានីមួយៗ ដោយលើកឧទាហរណ៍ជាក់ស្ដែងដែលធ្លាប់បានជួបប្រទះកន្លងមក យកមកបង្ហាញដើម្បីសិក្ខាកាមទាំងអស់បានយល់ឱ្យកាន់តែច្បាស់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ផាន អូន អគ្គនាយករង បានមានប្រសាសន៍ថា សូមឱ្យមន្រ្តីកាំកុងត្រូលទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយប្រកាន់ជំហរលើច្បាប់ និងបទដ្ឋានគតិយុត្តរបស់យើងដែលមានរួចមកហើយ គឺច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិផលទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្ដីពីការកំណត់នីតិវិធីនៃការនាំចូលម្ហូបអាហារ ដើម្បីឱ្យការងាររបស់អង្គភាពទទួលបានលទ្ធផលល្អ ។
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
Want to be notified when news is updated? Enter your name and email address below to be the first to know.