Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្

13 Dec 2019 / 01:00 PM

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការ តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាសភាពពីគ្រប់ផ្នែកពាក់ព័ន្ធ ចុះទស្សនកិច្ច និងត្រួតពិនិត្យ រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ទី នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមាន លោក LU Song ជាប្រធានរោងចក្រ ជាអ្នកទទួលស្វាគមន៍ផ្ទាល់នៅរោងចក្រ។

ក្នុងដំណើរទស្សនកិច្ចនេះ មានគោលបំណងពិនិត្យមើលស្ថានភាពផលិតកម្មរបស់រោងចក្រ និងការពង្រីករោងចក្រមួយទៀតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងផ្តល់នូវការគាំទ្រ សម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ខាងភាគីរោងចក្របានបង្ហាញនៅបញ្ហាប្រឈមមួយចំនួន ដូចជា ការខ្វះវត្ថុធាតុដើម ការប្រមូលទិញផ្លែស្វាយមិនឈ្នះឈ្មួញខាងក្រៅ និងពុំទាន់មានការសម្របសម្រួលពីភាគីពាក់ព័ន្ធឲ្យបានរលូនល្អ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ាង ថៃ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដូចជា៖
-ស្នើឲ្យមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ជួយសម្រួលជូនក្រុមហ៊ុនឲ្យជួបពិភាក្សាជាមួយសមាគមស្វាយ និងប្រជាកសិករ ជុំវិញការលក់ផ្លែស្វាយជូនក្រុមហ៊ុន។
-ជួយសម្រួលជូនក្រុមហ៊ុនឲ្យចូលរួមក្នុងវេទិកានៅតាមមូលដ្ឋាន ដើម្បីមានឱកាសផ្សព្វផ្សាយ និងប្រកាសពីផែនការប្រមូលទិញផ្លែស្វាយ ឲ្យប្រជាកសិករបានដឹងជាមុន។
-ស្នើឲ្យក្រុមហ៊ុនធ្វើ Contract Farming ជាមួយសមាគម ឬកសិករ
-ស្នើឲ្យក្រុមហ៊ុនពង្រីកទីតាំងផលិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មួយកន្លែងទៀតដោយនៅទីនោះសំបូរផលិតផលស្វាយ
-ក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជូនក្រុមហ៊ុនក្នុងការបែបបទចុះបញ្ជី និងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ
-ក្រសួងជួយសម្របសម្រួលក្នុងការជួលឃ្លាំងក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងខេត្តកំពង់ចាម ធ្វើជាទីតាំងប្រមូលទិញផ្លែស្វាយស្រស់ក្នុងខេត្តកំពង់ចាម និងកំពង់ធំ ហើយអាចកែច្នៃពាក់កណ្តាលសម្រេចរួចបញ្ជូនមកកាន់រោងចក្រក្នុងខេត្តកណ្តាល ដើម្បីផលិតជាផលិតផលសម្រេច។

លោក LU Song បានសម្តែងអំណរគុណ ចំពោះ ឯកឧត្តម ស៊ាង ថៃ និងក្រុមការងារ ដែលបានផ្តល់កិត្តិយសអញ្ជើញមកទស្សនកិច្ចនៅរោងចក្រផ្ទាល់ ហើយក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្រ និងសម្របសម្រួលវិនិយោគិន ដែលមកបណ្តាក់ទុននៅកម្ពុជា។

សូមជម្រាបផងដែរថា បន្ចុប្បន្ននេះ រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ទី មាន ២កន្លែង គឺនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ហើយម្ចាស់រោងចក្រ មានគោលបំណង និងពិនិត្យលទ្ធភាពក្នុងការពង្រីកអាជីវកម្មបន្ថែមនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមជប៉ុន-កម្ពុជា 12 Dec 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION