Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ

25 Nov 2019 / 05:00 PM

(ប៊ូសាន, កូរ៉េ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ ដោយបានពិភាក្សា លើស្ថានភាពវិវឌ្ឍពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាស្តីពីកិច្ចព្រមព្រៀងអាសិប។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តោតការពិភាក្សាសំខាន់លើលទ្ធភាពក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ដោយបានស្នើសុំឲ្យភាគីកូរ៉េពិនិត្យលទ្ធភាពជួយបង្កើនការបញ្ជារទិញទំនិញបន្ថែមពីកម្ពុជា ព្រមទាំងលើកទឹកចិត្តឲ្យវិនិយោគិនកូរ៉េមកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ទាប់ពីជំនួបទ្វេភាគី រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី កម្ពុជា-កូរ៉េ ដែលតាមការរំពឹងទុក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងជួយពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបង្កើតឱកាសការងារក្នុងស្រុក ការនាំចេញទំនិញ និងសេវា និងពង្រីកវិនិយោគបន្ថែម ដែលនឹងចូលរួមសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ គឺមានទំហំប្រមាណ ៧៥៦លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ១៤.៦៩% បើធៀបនឹងឆ្នាំ២០១៧។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកូរ៉េ រួមមាន អាវយឺត សម្លៀកបំពាក់ ផ្នែកគ្រឿងអេឡិចត្រូនិក ស្បែកជើង វ៉ាលី តង់ និងកៅស៊ូធម្មជាតិ ។ល។ ទំនិញនាំចូលសំខាន់របស់កម្ពុជាពីកូរ៉េ រួមមាន រថយន្ត ក្រណាត់ ទឹករ៉ែធម្មជាតិ គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងផលិតផលថែរក្សាសម្រស់ ។ល។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) 05 Dec 2019 / 01:00 PM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញពីលទ្ធផលវិជ្ជមាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 05 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួន ឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន 04 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ដល់ផលិតករ ឬអ្នកនាំចេញ ឲ្យរួសរាន់ចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ 04 Dec 2019 / 07:30 AM
លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា 01 Dec 2019 / 08:00 AM
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជអន្តរជាតិ ខេត្តសាន់ស៊ី និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) 30 Nov 2019 / 09:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ 29 Nov 2019 / 04:30 PM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា “ផ្សារដារ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ 29 Nov 2019 / 03:20 PM
គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញារវាងកូរ៉េ-អាស៊ាន និងកូរ៉េ-កម្ពុជា 27 Nov 2019 / 11:00 AM
សេចក្ដីប្រកាសព័ត៌មានពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ 25 Nov 2019 / 04:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION