Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាមេរិកប្រចាំនៅកម្ពុជា

23 Nov 2019 / 08:00 AM

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលម៉ិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈជាមួយអង្គការការងារអន្តរជាតិ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្ដីពីកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវាយនភ័ណ្ឌ ដែលទទួលស្គាល់ស្តង់ដារការងារជាអន្តរជាតិ។ ការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយក៏បានទាក់ទាញវិនិយោគទុន បង្កើតការងារ និងប្រាក់ចំណូលសម្រាប់កម្មករ-កម្មការិនីឲ្យកាន់តែប្រសើរទ្បើង។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្ដែងការសរសើរចំពោះការចូលរួមលើការពង្រឹងស្ដង់ដារការងារដោយក្រុមហ៊ុនអាមេរិក ដែលបានវិនិយោគទុននៅកម្ពុជា ហើយក៏សំណូមពរឲ្យមានការកៀរគរវិនិយោគទុនបន្ថែមទៀតលើវិស័យដែលបង្កើតតម្លៃ និងជំនាញបន្ថែមដូចជា កែច្នៃកសិផល កែច្នៃត្បូងពេជ្រ កម្មន្ដសាលធន់ស្រាល អេឡិចត្រូនិក ។ល។

ឯកឧត្តម ប៉ាទ្រីក មើហ្វី បានគាំទ្រការអនុវត្តគោលនយោបាយការងាររបស់កម្ពុជា ដោយយល់ថាការរក្សាបាន និងលើកកម្ពស់បន្ថែមទៀតនៃស្ដង់ដារការងារនៅកម្ពុជា ក៏ពង្រឹងកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគទុនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពលើការចូលរួមវិភាគទានរបស់ក្រុមហ៊ុនអាមេរិកក្នុងវិស័យនេះ ក៏ដូចជាបង្កើតការងារ និងបណ្ដុះបណ្ដាលជំនាញជូនពលករកម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ដែរថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្មចូលរួមក្នុងវេទិកានេះ។ ក្រៅពីនេះទៀត ឯកឧត្តមក៏បានជម្រាបថា ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ចូលរួមឲ្យបានសកម្មក្នុងដំណើរការវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកិច្ចប្រឈមនានា ដើម្បីរាជរដ្ឋាភិបាលដោះស្រាយជូនបានទាន់ពេលវេលា។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) 05 Dec 2019 / 01:00 PM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញពីលទ្ធផលវិជ្ជមាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 05 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួន ឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន 04 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ដល់ផលិតករ ឬអ្នកនាំចេញ ឲ្យរួសរាន់ចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ 04 Dec 2019 / 07:30 AM
លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា 01 Dec 2019 / 08:00 AM
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជអន្តរជាតិ ខេត្តសាន់ស៊ី និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) 30 Nov 2019 / 09:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ 29 Nov 2019 / 04:30 PM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា “ផ្សារដារ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ 29 Nov 2019 / 03:20 PM
គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញារវាងកូរ៉េ-អាស៊ាន និងកូរ៉េ-កម្ពុជា 27 Nov 2019 / 11:00 AM
ជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ 25 Nov 2019 / 05:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION