Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបជាមួយគណៈប្រតិភូខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន

22 Nov 2019 / 02:00 PM

នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបគណៈប្រតិភូខេត្តសានតុង ដឹកនាំដោយ ឯកឧត្តម វ៉ាង ស៊ូជាន (WANG SHUJIAN) សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ នៃគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលរងខេត្តសានតុង និងគណៈប្រតិភូអមដំណើរ ដែលរួមមានទាំងអគ្គនាយកនៃក្រុមហ៊ុនធំៗ មកពីខេត្តសានតុង ផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូខេត្តសានតុងថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៥៦ ហើយក៏មានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ស្របទៅនឹងក្របខណ្ឌតំបន់ ដែលប្រទេសចិន បានដាក់ចេញរួមមាន៖ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះ-ឈ្នះ» រវាងប្រទេសក្នុងរង្វង់តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ។ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បងរបស់កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មាន ចំនួន ៦ ០៤០ លានដុល្លារឤមេរិក កើនឡើងជាង ១៣,៨% បើធៀបនឹងឆ្នាំ២០១៧។ ក្នុងឆ្នាំ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជា ឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១ ៦៤៤ លានដុល្លារឤមេរិក។ លើសពីនេះ ប្រទេសយើងទាំងពីរ ក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦ ០០០ លានដុល្លារឤមេរិក នៅឆ្នាំ២០២០។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបបន្ថែមថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យកសិកម្មជាពិសេសលើកសិផលដូចជា ស្វាយ ចេក មៀន ដំឡូងមី និងស្រូវ ប៉ុន្តែកំពុងខ្វះខាតរោងចក្រកែច្នៃ និងវេចខ្ចប់។ នៅក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំ ឯកឧត្តម វ៉ាង ស៊ូជាន ឲ្យជួយកៀរគរវិនិយោគិនបន្ថែមទៀត មកវិនិយោគក្នុងវិស័យកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ។

ជាកិច្ចឆ្លើយតប ឯកឧត្តម វ៉ាង ស៊ូជាន បានជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ឯកឧត្តមបាននាំមកនូវក្រុមហ៊ុនមកពីខេត្តសានតុងចំនួន២០ ដើម្បីមកពិភាក្សាធុរកិច្ចជាមួយក្រុមហ៊ុនកម្ពុជា និងស្វែងយល់ពីកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជា ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងកសិកម្ម។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុមហ៊ុនចំនួនពីរបានសម្រេចចិត្តវិនិយោគនៅកម្ពុជា គឺក្រុមហ៊ុន Guomei Linqor Group ដើម្បីសាងសង់រោងចក្រកែច្នៃកសិកម្មសរីរាង្គមួយ ដោយប្រើប្រាស់កាកសំណល់សំរាមក្នុងការផលិតជីសរីរាង្គ ការវេចខ្ចប់ លក់ជីសរីរាង្គ និងចែកចាយបន្លែសរីរាង្គ និងក្រុមហ៊ុន Fu Lai Chun Group ដើម្បីដំឡើងរថយន្ត។ ក្រុមហ៊ុន Guomei Linqor Group ក៏មានគម្រោងវិនិយោគលើរោងចក្រកែច្នៃដំឡូងមីជាម្សៅ ក្នុងលទ្ធភាពផលិត ១០០.០០០ តោន នៅខេត្តក្រចេះ។ ឯកឧត្តម វ៉ាង ស៊ូជាន បានសម្ដែងការតាំងចិត្តថានឹងបន្តផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនមកពីខេត្តសានតុង មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ហើយបានធានាទិញផលិតផលទាំងនោះផងដែរ។

ក្រោយពីកម្មវិធីសំណេះសំណាល គណៈប្រតិភូខេត្តសានតុង បានផ្ដល់ជូននូវអំណោយទោចក្រយានចំនួន ២០គ្រឿងជូនក្រសួងពាណិជ្ជកម្ម សម្រាប់យកមកប្រើប្រាស់នៅក្រសួងពាណិជ្ជកម្ម។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតប្រទេសស៊ីរ៉ាលីអូន (Sierra Leone) 05 Dec 2019 / 01:00 PM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម បង្ហាញពីលទ្ធផលវិជ្ជមាន និងអត្ថប្រយោជន៍សេដ្ឋកិច្ចនៃការសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី 05 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់ជនខិលខូចមួយចំនួន ឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូលដើរទារប្រាក់ពីម្ចាស់សហគ្រាស ឬក្រុមហ៊ុន 04 Dec 2019 / 08:00 AM
សេចក្តីជូនដំណឹង ដល់ផលិតករ ឬអ្នកនាំចេញ ឲ្យរួសរាន់ចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ពីការទទួលបាននូវភាពអនុគ្រោះពន្ធ 04 Dec 2019 / 07:30 AM
លោកជំទាវ តឹករ៉េត កំរង ស្វាគមន៍គម្រោងវិនិយោគពីប្រទេសថៃ លើការព្យាបាលបង្កើតកោសិការថ្មី និងពន្យាភាពចាស់នៅកម្ពុជា 01 Dec 2019 / 08:00 AM
មន្រ្តីជាន់ខ្ពស់ពាណិជ្ជកម្ម ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជអន្តរជាតិ ខេត្តសាន់ស៊ី និងចូលរួមក្នុងពិធីបើកវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវប្បធម៌ កម្ពុជា-ចិន (ខេត្តសាន់ស៊ី) 30 Nov 2019 / 09:00 AM
អគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ 29 Nov 2019 / 04:30 PM
សេចក្តីជូនដំណឹង ស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបរិវេណផ្សារគំរូព្រំដែនកម្ពុជា “ផ្សារដារ” នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ 29 Nov 2019 / 03:20 PM
គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញារវាងកូរ៉េ-អាស៊ាន និងកូរ៉េ-កម្ពុជា 27 Nov 2019 / 11:00 AM
ជំនួបទ្វេភាគីរវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្ម សាធារណរដ្ឋកូរ៉េ 25 Nov 2019 / 05:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION