ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា

07 Nov 2019 / 03:00 AM

ក្នុងនាមជាសមាជិករបស់អង្គការគីមប័រលីប្រូសេស (Kimberley Process Certificates-KPCs) ដែលមានក្រសួងពាណិជ្ជកម្មជាស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេស នាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ (Rough Diamond) បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រប្រូសេស Working Group On Monitoring WGM ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែវិច្ឆិកា ឆ្នាំ០១៩។ គោលដៅនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺមានគោលបំណងត្រួតពិនិត្យការអនុវត្តគម្រោងគីមប័រលីប្រូសេស សម្រាប់ការនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ របស់ប្រទេសដែលជាសមាជិក ស្របតាមនីតិវិធី និងក្របខណ្ឌគតិយុត្តរបស់ Kimberley Process Certificates Scheme។

នៅក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសមជាមួយក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និងក្នុងនាមស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេសនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ ចូលរួមសហការយ៉ាងជិតស្និទ្ធ និងស្វាគមន៍រាល់យោបល់ណែនាំ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗ ដើម្បីឲ្យការអនុវត្តការងារក្នុងគម្រោងគីមប័រលីប្រូសេសនៅកម្ពុជា កាន់តែល្អប្រសើរ។ ជានិច្ចកាលកម្ពុជាអនុវត្តទៅតាមបទបញ្ញត្តិនានារបស់អង្គការគីមប័រលីប្រូសេស ដើម្បីចូលរួមប្រឆាំងនឹងការចរាចរត្បូងពេជ្រដោយខុសច្បាប់ និងការធ្វើពាណិជ្ជកម្មត្បូងពេជ្រ​ ដោយបានពីការបង្ហូរឈាម (Blood Diamond) ស្របទៅតាមច្បាប់អន្តរជាតិ។

បន្ទាប់មក ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស បានជួបប្រជុំជាមួយលោកប្រធាននាយកដ្ឋាននាំចេញ-នាំចូល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងចុះទស្សនកិច្ចផ្ទាល់នៅនាយកដ្ឋាននាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាគយ និងរដ្ឋាករច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុន Laurelton Diamonds (Cambodia) Co., Ltd ដើម្បីពិនិត្យលើដំណើរការនៃការអនុវត្តនីតិវិធី ការត្រួតពិនិត្យការនាំចេញ-នាំចូលត្បូងពេជ្រមិនទាន់កែច្នៃ។

សូមជម្រាប​ថា​ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់ Kimberly Process ឆ្នាំ២០១២ ក្នុងរយៈពេល ០៤ឆ្នាំ (២០១៤-២០១៨) ការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃតាមវិញ្ញានបត្រគីមប័រលីប្រូសេស មានទឹកប្រាក់ប្រហែលជាង ១៣០លានដុល្លារសហរដ្ឋអាមេរិក និងការនាំចេញមានទឹប្រាក់ប្រហែលជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក។

អត្ថបទ និងរូបភាព៖ នាយកដ្ឋាននាំចេញ នាំចូល

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ស្នើភាគីចិនយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើផលិតផលកសិកម្ម 24 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION