ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន)

08 Nov 2019 / 02:00 AM

(ភ្នំពេញ)៖ ដើម្បីពង្រឹងចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ យុទ្ធវិធី និងគំនិតថី្មៗ និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការវិស័យសេវាហិរញ្ញវត្ថុ និងវិស័យសេវាទូរគមនាគមន៍ ក៏ដូចជាអ្នកចរចាមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) “Focus Group Discussion for ATISA (Negative List Approach)” កាលពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមគណៈអធិបតី ឯកឧត្តម ពេជ ឬទ្ធី អនុរដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រីបណ្ឌិត Intan M. Ramli អ្នកស្រាវជ្រាវគោលនយោបាយរបស់វិទ្យាស្ថាន ERIA។

នៅក្នុងឱកាសនោះ ឯកឧត្តម ពេជ ឬទ្ធី បានមានប្រសាសន៍ថា ដោយទទួលបានអណត្តិពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលបានអនុម័តដោយប្រមុខដឹកនាំអាស៊ានទាំងអស់ កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី ដែលបានបង្ហាញពីគោលបំណងរបស់អាស៊ាន ក្នុងការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មអាស៊ានទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មសកលោក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសសមាជិកអាស៊ានលើវិស័យសេវាកម្មផងដែរ។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលត្រូវបានបញ្ចប់ការចរចាដោយជោគជ័យ និងបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបានណែនាំឲ្យធ្វើការផ្ទេរតារាងសន្យាតាមវិស័យពីកញ្ចប់សន្យាចុងក្រោយរបស់ខ្លួន ជាបញ្ជីវិជ្ជមាន (Positive List) ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម (AFAS) ទៅជាបញ្ជីអវិជ្ជមាន (Negative List) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ ក្នុងនោះផងដែរ ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏មានផលវិបាក ក្នុងការផ្ទេរតារាងសន្យាទៅជាបញ្ជីបដិលោម (Non-conforming measures) ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ពីមុនមក និងបញ្ហាធនធានមនុស្សនៅមានកម្រិតផងដែរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្រ្តីចូលរួមទាំងអស់ ប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងពីអ្នកជំនាញ ដោយចូលរួមស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកជំនាញការធ្វើការពន្យល់បកស្រាយ ព្រមទាំងចូលរួមសួរសំណួរឲ្យបានសកម្ម នៅក្នុងសិក្ខាសាលានេះផងដែរ។ ឯកឧត្តមរំពឹងយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងជួយដល់មន្ត្រីរបស់យើងបន្តរៀនសូត្រ និងធ្វើការយ៉ាងជិតស្និត ដើម្បីផលប្រយោជន៍របស់ប្រទេសយើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់រដ្ឋាភិបាលជប៉ុន វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សម្រាប់ការបន្តគាំទ្រ និងសហការពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជា។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

 

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ស្នើភាគីចិនយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើផលិតផលកសិកម្ម 24 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION