ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨

03 Nov 2019 / 02:00 AM

(បាងកក)៖ កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ (18th AEC Council Meeting) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ IMPACT Muang Thong Thani ប្រទេសថៃ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយឯកឧត្តម Jurin Laksanavisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងមន្រ្តីលេខាធិការដ្ឋានអាស៊ានផងដែរ។

កិច្ចប្រជុំបានអនុម័តលើផែនការសកម្មភាពក្របខ័ណ្ឌសមាហរណកម្មឌីជីថលអាស៊ាន (ASEAN Digital Integration Framework) 2019-2025 និងបានកត់សម្គាល់លើវឌ្ឍនភាពនៃការសម្រេចបានគន្លឹះជាអាទិភាពដែលមានថៃជាម្ចាស់ផ្ទះអាស៊ាន និងបានណែនាំអង្គភាពពាក់ព័ន្ធបញ្ចប់គន្លឹះអាទិភាពដែលនៅសេសសល់នៅក្នុងឆ្នាំនេះ។ កិច្ចប្រជុំក៏បានពិភាក្សាពីគំនិតផ្តួចផ្តើមនានារបស់អាស៊ានទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សំដៅធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានល្អក្នុងការទាញយកប្រយោជន៍ពីឱកាសនេះ ក្នុងនោះផ្តោតសំខាន់លើកិច្ចសន្ទនាឆ្លងកាត់វិស័យ ក៏ដូចជាសសរស្តម្ភដើម្បីចងក្រងជាយុទ្ធសាស្រ្តអាស៊ានស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០។

ឆ្លៀតក្នុងឱកាសនោះផងដែរ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែលពិធីសារនេះបង្ហាញពីការប្តេជ្ញារបស់អាស៊ានក្នុងការពង្រឹងស្ថាប័ន ដែលនឹងរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយជម្លោះឲ្យកាន់តែមានប្រសិទ្ធិភាពស្របតាមច្បាប់អាស៊ាន ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺបណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តីថៃ បានធ្វើការអបអរថ្ងៃកំណើតរបស់ឯកឧត្តមរដ្ឋមន្រ្តី ដោយមានការចូលរួមអបអរសាទរពីសំណាក់គណៈប្រតិភូទាំងអស់ផងដែរ ដែលធ្វើឲ្យពិធីចុះហត្ថលេខានោះកាន់តែអធិកអធមបន្ថែមទៀត។

ដោយឡែកនៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចូលរួមពិធីជប់លៀងស្វាគមន៍ការតែងតាំងប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ានថ្មី។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយ ឯកឧត្តម Brian Davidson ឯកអគ្គរាជទូតអង់់គ្លេសប្រចាំប្រទេសថៃ លោកជំទាវ Baroness Lucy Neville-Rolfe CMG ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ានថ្មី ក៏ដូចជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន ឯកឧត្តម Jon Lambe និងបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងកម្ពុជា ផងដែរ។

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ស្នើភាគីចិនយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើផលិតផលកសិកម្ម 24 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION