ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា

25 Oct 2019 / 10:00 AM

ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នាទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា និងស្វាគមន៍ចំពោះការគ្រងរាជប័ល្លង្ករបស់ព្រះចៅអធិរាជ Naruhito ព្រមទាំងចូលរួមសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ជីវិត និងការខូចខាត ដោយសារព្យុះកំណាចទីហ្វុង Hagibis នៅក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗកន្លងមកនេះ។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាពជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតទាំងវិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងស្មើនឹង ១,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយអាចកើនដល់ ២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានស្ថេរភាពនយោបាយពេញលេញ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧,២ អស់រយ:ពេលជាងពីរទសវត្សរ៍មកនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុនជាច្រើនបាននឹងកំពុងពង្រីកអាជីវកម្មនៅកម្ពុជា និងបានផលិតផលិតផលមួយចំនួននាំទៅប្រទេសថៃ តាមកម្មវិធីថៃបូកមួយ ជាមួយគ្នានេះផងដែរ ផ្សារអ៊ីអនទីបី នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្តែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី នូវរាល់ការគាំទ្រ និងមតិស្វាគមន៍ ព្រមទាំងការចូលរួមរំលែកទុក្ខដូចបានរៀនរាប់ខាងលើ។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំនួនវិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនទ្បើងជាបន្តបន្ទាប់ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដែលជួយឲ្យប្រជាជនប្រទេសទាំងពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ និងបានសង្កត់ធ្ងន់ថាកត្តាស្ថេរភាពនយោបាយបាននាំឲ្យកំណើនសេដ្ឋកិច្ចកម្ពុជារក្សាបានប្រមាណ ៧,២%។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងការគាំទ្រ និងសហការល្អចំពោះឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ក្នុងពេលបំពេញការងារនៅកម្ពុជា និងបានស្នើដល់ភាគីជប៉ុនផ្តល់ការយកចិត្តទុកដាក់ដល់ការវិនិយោគការកែច្នៃម្ហូបអាហារ កសិផល បន្លែផ្លែឈើ និងជួយផ្តល់ជំនួយបច្ចេកទេស សម្ភារ:បរិក្ខា និងការបណ្តុះបណ្តាលដល់មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានគូសបញ្ជាក់ថា ឯកឧត្តមយល់ថា រាល់មតិយោបល់របស់ឯកឧត្តមរដ្ឋមន្រ្តី គឺជាកត្តាសំខាន់ក្នុងការជួយបង្កើនការនាំចេញរបស់កម្ពុជា និងជាកិច្ចការដែលត្រូវសហការគ្នានាពេលខាងមុខ។

អត្ថបទ៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ស្នើភាគីចិនយកចិត្តទុកដាក់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម លើផលិតផលកសិកម្ម 24 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION