Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩

12 Oct 2019 / 10:00 AM

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីបើកសម្ពោធពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) នៅផ្សារទំនើបអ៊ីអនភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមផងដែរពីលោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញ និងលោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីអនកម្ពុជា។

ជាកិច្ចចាប់ផ្ដើមកម្មវិធីបើកនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជាកន្លងទៅ និងនាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ ហើយតាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។

ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅឆ្នាំ២០១៨ មានទំហំទឹកប្រាក់ប្រមាណជាង ១ ៥៨៨ លានដុល្លារអាមេរិក ក្នុងនេះការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១ ០៧៩ លានដុល្លារ អាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា គិតជាទំហំទឹកប្រាក់មានប្រមាណ ៥០៩ លានដុល្លារ អាមេរិក។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ថា វិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុនក៏មានការរីកចម្រើនផងដែរ ដោយគិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ មានគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។

ឯកឧត្តមរដ្ឋមន្ត្រី បន្តទៀតថា ដើម្បីដោះស្រាយបញ្ហាជូនអ្នកវិនិយោគនៅកម្ពុជា នៅថ្ងៃទី០៥ ខែកញ្ញា ២០១៩ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញពាណិជ្ជកម្មរវាងភាគីទាំងពីរកម្ពុជា ជប៉ុន ដូចជា (១) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និង (២) លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឱ្យធ្វើអាជីវកម្មនៅកម្ពុជា។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់តម្លៃបន្ថែម និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា។ ជាមួយនោះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ជាពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្ម តភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្ម ជាដើម។

ក្នុងព្រឹត្តិការនេះ ដែរលោក Tsuyoshi Nozoe តំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងឧស្សាហកម្មនៃប្រទេសជប៉ុន បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដោយប្រជាជនកម្ពុជា ដូចនេះហើយផ្សារអ៊ីអនក៏មានការលក់ទំនិញអនឡាញផងដែរ ដើម្បីឱ្យស្របតាមតម្រូវការរបស់អតិថិជនកម្ពុជា។ ដោយឡែក លោក Masahiro Miyao តំណាងអង្គការ JETRO នៅភ្នំពេញ បានឱ្យដឹងថា ផលិតផលអាហារជប៉ុនដែលមានដាក់តាំងក្នុងពិព័រណ៍នេះ គឺមានចំនួន ៣០០ មុខអាហារ រួមមាន បន្លែជប៉ុន ភេសជ្ជៈ ស្រាសាកេ និងផលិតផលអាហារជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលដែលផលិតក្រោមស្ដង់ដារជប៉ុន។

សូមជម្រាបថា ពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ គឺប្រារព្វធ្វើនៅផ្សារទំនើបអ៊ីអនភ្នំពេញ (អ៊ីអន ១) តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 Dec 2019 / 01:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION