ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

15 Oct 2019 / 10:00 AM

(បាងកក ថៃ)៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (9th RCEP Inter-Sessional Ministerial Meeting) ប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ និងមានការចូលរួមពីរដ្ឋមន្រ្តី និងប្រតិភូមកពីប្រទេសចរចា RCEP ទាំង១៦ និងអគ្គលេខាធិការអាស៊ាន ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាពនៃការចរចាបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការចរចាពាណិជ្ជកម្ម លើកទី២៨ និងបន្តដោះស្រាយបញ្ហាសេសសល់នានាដែលក្រុមអ្នកចរចារវាងប្រទេសទាំង១៦បានស្នើឡើង សំដៅត្រៀមរៀបចំសេចក្តីប្រកាសរួមនៅឯកិច្ចប្រជុំកំពូលអាសិបលើកទី៣ គ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ នៅប្រទេសថៃ។

រដ្ឋមន្រ្តីអាសិបទាំង១៦ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការចរចារបស់ក្រុមជំនាញកន្លងមក ទាំងការចរចាលើការបើកច្រកទីផ្សារ និងការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង ដែលមកទល់ពេលនេះបញ្ចប់បាន
អត្ថបទចរចាចំនួន១៤ជំពូក លើជំពូកសរុបចំនួន២០។ ចំពោះបញ្ហាសេសសល់មួយចំនួន រដ្ឋមន្រ្តីបានដោះស្រាយបន្ថែម ព្រមទាំងដាក់ផែនការ១០ថ្ងៃ ជូនក្រុមអ្នចរចាកម្រិតជំនាញ ឱ្យខិតខំបញ្ចប់រាល់ចំណុចខ្វែងគំនិតគ្នាលើលក្ខណៈបច្ចេកទេស សំដៅធ្វើយ៉ាងណាឱ្យរដ្ឋមន្រ្តីអាចប្រជុំត្រួតពិនិត្យ និងរៀបចំសេចក្តីថ្លែងការណ៍ជូនថ្នាក់កំពូលធ្វើការប្រកាសជាសាធារណៈនាកិច្ចប្រជុំកំពូលលើកទី៣ ហើយទុកពេលវេលាជូនបណ្តាប្រទេសនីមួយៗអាចយកឯកសារនេះ ទៅឆ្លងនីតិវិធីផ្ទៃក្នុងរៀងៗខ្លួន សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំមូល នៅក្នុងឆ្នាំ២០២០បាន។

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION