ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ

16 Oct 2019 / 08:00 AM

(ភ្នំពេញ)៖ ដោយភក្តីភាព គោរពស្រឡាញ់ និងតបស្នងនូវគុណូបការៈដ៏ធំធេងរបស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី និងប្រតិភូ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្តឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី និងប្រតិភូ បានឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយតាងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីស្តីទីនឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។

គួររំលឹកដែរថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឱ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរ និងមន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION