ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក

16 Oct 2019 / 09:00 AM

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងាររវាង សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងឯកឧត្តម អែនដ្រេ បាប៊ីស (Andrej Babis) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឆែក។

ក្នុងជំនួបកំពូលនោះ ប្រមុខដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់ និងឯកភាពគ្នាលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ជាងនេះទៅទៀត មេដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងសមាហរណកម្មពិភពលោក ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍពិភពលោក។

ជាកិច្ចបន្ទាប់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ខារែល ហាវលីឆេក (Karel Havlicek) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឆែក ដើម្បីពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលចាប់ផ្ដើមដំបូងនៅឆ្នាំ១៩៥៧ និងចាប់ផ្ដើមជាថ្មីនៅឆ្នាំ១៩៩៦។ ឯកឧត្តម បានបន្តទៀតថា ក្នុងពេលបច្ចុប្បន្ន កម្ពុជាកំពុងតែពង្រឹងភាពប្រកួតប្រជែង និងកិច្ចសម្រួលពាណិជ្ជកម្មរបស់ខ្លួន តាមរយៈយន្តការមួយចំនួន ដែលមានគោលបំណងសម្រួលដល់ការធ្វើអាជីវកម្មរបស់វិស័យឯកជន។ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឆែក ទោះបីជាបច្ចុប្បន្ននៅមានចំនួនទាបនៅឡើយគឺក្នុងទំហំ ៩១ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនឆែក មកសិក្សាពីទីផ្សារកម្ពុជា ដើម្បីពិចារណារការដាក់ទុនវិនិយោគ ដោយកម្ពុជាមានការលើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគនានានៅកម្ពុជា ហើយក៏បានអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឆែក មកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ ឆ្លើយតបទៅនឹងការអញ្ជើញនេះ ឯកឧត្តម ខារែល ហាវលីឆេក ក៏បានឯកភាព ហើយនឹងដឹកនាំគណប្រតិភូ សហគ្រាសធុនតូច និងមធ្យម មកកម្ពុជានៅឆ្នាំ២០២០។

Love to share on

Related News

ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ 08 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការគាំទ្រគោលនយោបាយបើកចំហរទីផ្សារ និងពង្រីកសកលភាវូបពាណិជ្ជកម្ម 08 Nov 2019 / 03:00 AM
ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) 08 Nov 2019 / 02:00 AM
ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា 07 Nov 2019 / 03:00 AM
រដ្ឋមន្រ្តីពាណិជ្ជកម្ម ជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីពាណិជ្ជកម្មចិន និងទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ 04 Nov 2019 / 02:00 AM
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី១៨ 03 Nov 2019 / 02:00 AM
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង​ពាណិជ្ជកម្ម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណា​ព្រះបាទសម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធី​បុណ្យខួបលើកទី១៥ នៃការគ្រង​ព្រះបរមរាជសម្បត្តិ 28 Oct 2019 / 11:00 AM
ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម ផ្តួចផ្តើមអង្គកឋិនទានដង្ហែទៅកាន់វត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម 28 Oct 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា 25 Oct 2019 / 10:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION