ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ

03 Oct 2019 / 04:00 AM

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរចំណងមិត្តភាពកម្ពុជា-កូរ៉េ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នៅក្នុងមតិអបអរសាទរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសេចក្ដីកោតសរសើរចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ លើភាពជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការជំនះឧបសគ្គជាច្រើន ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងប្រទេស និងលើកកម្ពស់កិត្តិនាមរបស់ប្រទេសកូរ៉េលើថ្នាលអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់ ក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសុខុមាលភាពសង្គម សាធារណរដ្ឋកូរ៉េបានប្រែក្លាយខ្លួនទៅជាមេដឹកនាំឧស្សាហកម្មពិភពលោកមួយ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងតំបន់ ដែលរួមមានទាំងប្រទេសកម្ពុជាផងដែរ។

ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការពេញចិត្តចំពោះការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានៅក្នុងវិស័យផ្សេងៗ រវាងប្រទេសយើងទាំងពីរ ចាប់តាំងពីពេលយើងចាប់ផ្តើមទំនាក់ទំនងការទូតជាថ្មីក្នុងឆ្នាំ១៩៩៧។ សាធារណរដ្ឋកូរ៉េ បានជួយដល់ប្រទេសកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីរបស់យើងកំពុងកើនឡើងពីប្រមាណ ៦០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដល់ជាង ៧០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ និងប្រហែល ៤៥០ លានដុល្លារអាមេរិកនៅឆមាសទី១ នៃឆ្នាំ ២០១៩។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានាធិបតី Moon Jae-in មកកាន់ប្រទេសកម្ពុជា កាលពីខែមីនាកន្លងមក និងដំណើរទស្សនៈកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េនាពេលខាងមុខ សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅខែវិច្ឆិកា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសកម្ពុជា និងកូរ៉េ។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION