រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី

23 Sep 2019 / 10:00 AM

(ណាននីង,ក្វាងស៊ី ប្រទេសចិន)៖ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយអំពីកាលានុវត្តភាព សក្តានុពលវិនិយោគ វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយាកាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី។

ការមានប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ស្តីពី “កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ “អាស៊ាន-ចិន លើកទី១៦” កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឈួន ដារ៉ា បានបញ្ជាក់ថា ខេត្តក្វាងស៊ី គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលមានដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជា ដោយយោងតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តក្វាងស៊ី មានចំនួន ៥៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ ហើយនឹងកើនឡើងប្រហែល ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-ចិន កើនឡើងជារៀងរាល់ឆ្នាំ និងបញ្ជាក់អំពីមិត្តភាពយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់ធុរជន វិនិយោគិន និងអ្នកទេសចរ នៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសនៅខេត្តក្វាងស៊ី អញ្ជើញមកទស្សនកិច្ច និងធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION