ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន

23 Sep 2019 / 09:00 AM

(ណាននីង-ក្វាងស៊ី ប្រទេសចិន)៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនាសណ្ឋាគារ Grand Metropark ទីក្រុងណាននីង ខេត្តក្វាស៊ី ប្រទេសចិន ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗមកពីវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ២០០ នាក់។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីទំនាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងចិន និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គម និងវិស័យដទៃទៀតដូចជា ហិរញ្ញវត្ថុ ទូរគមនាគមន៍ និងព័ត៌មានវិទ្យា e-Commerce វិនិយោគ ធនាគារ ឱ្យមានភាពរីកចម្រើន។ តាមរយៈដៃគូយុទ្ធសាស្ត្រនេះ បានជំរុញទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ាន មានសន្ទុះកើនឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ៥៨៧.៨៧ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់ទី២ របស់ប្រទេសចិន។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលេចថា ចំពោះកិច្ចសហប្រហតិបត្តិការទ្វេភាគី កម្ពុជា-ចិន លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍វប្បធម៌ ការទូត និងរវាងប្រជាជន និងប្រជាជន មានការរីកចម្រើនជាលំដាប់ ដោយឈរលើស្មារតី គោរពជឿទុកចិត្ត គ្នាទៅវិញទៅមកស្របតាមយុទ្ធសាស្រ្តឈ្នះ-ឈ្នះ។ លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បានជំរុញឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ កម្ពុជា-ចិន សម្រេចបាន ៦ ៤៥៧ លានដុល្លារ កាលពីឆ្នាំ២០១៨ កន្លងទៅ។ ប្រទេសចិនឈរក្នុងលំដាប់លេខរៀងទី១ នៃការវិនិយោគនៅកម្ពុជា ដែលកាលពីឆ្នាំ២០១៨ កន្លងទៅ ចិនបានដាក់ទុនវិនិយោគប្រមាណ ៣ ៥៩៤ លានដុល្លារ លើវិស័យកាត់ដេរ អគ្គីសនី រោងម៉ាស៊ីនកិនស្រូវ កសិ-ឧស្សាហកម្ម រ៉ែ និងថាមពល សំណង់ និងធ្យូងថ្ម រីឯចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសកម្ពុជាក៏មានការកើនឡើងរហូតជាង ២ លាននាក់កាលពីឆ្នាំកន្លងទៅ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ ជាក់ស្តែង សម្តេចនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះបានចំនួន ១១លើកកន្លងមកហើយ ដែលចំនួននេះច្រើនជាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានដទៃ។ កម្ពុជា បានចូលរួមពិព័រណ៍ចិន-អាស៊ានបានចំនួន ១៦លើក គិតចាប់តាំងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៩នេះ ដោយទទួលបាននូវផលប្រយោជន៍ជាផ្លៃផ្កា ដូចជាបានធ្វើឱ្យទំនិញកម្ពុជា បានជ្រៀតចូលទីផ្សារចិន កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មបានចំនួន៤ទីតាំង ក្នុងខេត្តចំនួន៤ផ្សេងគ្នា។ តាមរយៈពិព័រណ៍នេះមានក្រុមហ៊ុនវិនិយោគធំៗរបស់ប្រទេសចិនបានបោះទុនវិនិយោគច្រើនពាន់លានដុល្លារនៅកម្ពុជា និងជាវេទិកាសម្រាប់ទាក់ទាញ និងកៀរគរទេសចរចិនចូលមកកំសាន្តប្រទេសកម្ពុជាផងដែរ។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION