ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia

23 Sep 2019 / 08:00 AM

(ណាននីង-ក្វាងស៊ី ប្រទេសចិន)៖ ក្នុងកំឡុងពេលនៃការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ី ប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia ដោយក្នុងបទសម្ភាសន៍ផ្តោតសំខាន់ទៅលើការចូលរួម និងគាំទ្ររបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាននេះ។ ជាក់ស្តែង ពិព័រណ៍នេះត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ចិន និងអាស៊ាន ជាពិសេសការអញ្ជើញចូលរួមរបស់សម្តេច តេជោនាយករដ្ឋមន្រ្តីកម្ពុជា ចំនួន ១១ លើក កន្លងមកហើយ ចាប់តាំងពីពិព័រណ៍នេះបានរៀបចំជាលើកដំបូងកាលពីឆ្នាំ២០០៤ មកម្ល៉េះ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងផងដែរថា ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាសេដ្ឋកិច្ចតំបន់ដ៏សំខាន់ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ ទំនាក់ទំនងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ វេទិកានេះ នឹងជួយជំរុញសហគមន៍អាស៊ាន និងចិន ឱ្យសម្រេចបាននូវចក្ខុវិស័យជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន នាឆ្នាំ២០៣០ខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ ចិន និងអាស៊ាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកសាងសហគមន៍មួយសម្រាប់អនាគតរួមគ្នា។ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ចិន រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញា បន្តអនុវត្តន៍តាមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ដោយបន្ស៊ីជាមួយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៦ ឆ្នាំ២០១៩នេះ កម្ពុជា នឹងមានកាលានុវត្តភាពបន្ថែមទៀត ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មដែលជាផលិតផលអាទិភាពរបស់កម្ពុជា ចូលទីផ្សារចិន និងអាស៊ាន។

រូបភាព និងអត្ថបទ៖ នាយកដ្ឋានកិច្ចការពិព័រណ៍

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION