រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ

18 Sep 2019 / 10:00 AM

(កំពង់ឆ្នាំង)៖ «រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានកំពុងសិក្សាអំពីសក្តានុពលនៃផលិតផលស្មូនដី ដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការអភិរក្ស និងជំរុញការអភិវឌ្ឍ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាសិប្បករស្មូនដី» នេះបើតាមការឱ្យដឹងពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

នាឱកាសដឹកនាំមន្ត្រី ចុះពិនិត្យមើលសិប្បកម្មស្មូនដី ស្ថិតនៅឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីរសៀលពីថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នំា២០១៩ ដើម្បីរៀបចំបង្កើត “មជ្ឈមណ្ឌលភូមិមួយផលិតផលមួយលើវិស័យស្មូនដីកម្ពុជា” ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់ប្រជាជននៅក្នុងមូលដ្ឋាន ខិតខំយកចិត្តទុកដាក់ថែរក្សាមុខរបរស្មូនដី ដែលមានប្រវត្តិជាប់ទាក់ទងនឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់​ពីបុរាណរបស់ប្រជាជន នៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តមរដ្ឋមន្ត្រី បានសន្យានឹងខិតខំកៀងគរប្រភពធនធាន​ និងដៃគូផ្សេងៗ ដើម្បីជួយធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃ និងស្វែងរកទីផ្សារឱ្យបានទូលំទូលាយ សម្រាប់ផលិតផលស្មូនដីរបស់កម្ពុជា តាមរយៈការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជាតិ និងអន្តរជាតិ សំដៅផ្សព្វផ្សាយឱ្យប្រជាជន និងពិភពលោកបានស្គាល់អំពីផលិតផល ដ៏មានសក្តានុពលមួយនេះ។

សូមជម្រាបថា កម្មវិធីទស្សនកិច្ចខាងលើ ក៏មានការចូលរួមពី អគ្គលេខាធិការនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុននាំចេញផលិតផលខ្មែរ ប្រធានសមាគមទេសចរណ៍ ប្រធានសមាគមស្ត្រី ប្រធានសហគមន៍សិប្បកម្មស្មូនឆ្នាំង សិប្បករ ផលិតករ និងប្រជាពលរដ្ឋ ហើយត្រូវបានធ្វើឡើងក្នុងគោលបំណង៖

១). ផ្សព្វផ្សាយ និងបញ្ជា្របអំពីគំនិតផ្តួចផ្តើម និងការរៀបចំផែនការទិសដៅរបស់ក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមគាំទ្រ និងជំរុញការអភិវឌ្ឍផលិតផលស្មូនដីកម្ពុជា
២). បំផុស និងលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធសិប្បកម្មស្មូនឆ្នាំង សំដៅជំរុញ និងពង្រឹងការអភិរក្ស និងអភិវឌ្ឍទៅជាផលិតផលអត្តសញ្ញាណ (ភូមិមួយផលិតផលមួយ) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
៣. ចូលរួមធ្វើពិពិធម្មឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។
៤). សិក្សាស្វែងយល់ឱ្យបានច្បាស់សាល់ អំពីទីតាំងភូមិសាស្ត្រជាក់លាក់ សម្រាប់ដាក់បញ្ជូលទៅក្នុងយុទ្ធសាស្ត្រជំរុញចលនាភូមិមួយផលិតផលមួយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងគណៈប្រតិភូ ក៏បានចូលរួមធ្វើជាសាក្សី​ លើការចុះកិច្ចសន្យាទិញ-លក់ផលិតផលស្មូនដី ចំនួន២ គឺមជ្ឈមណ្ឌលអភិវឌ្ឍន៍កុលាលភាជន៍ភូមិបាញ់ឆ្គោល ជាមួយក្រុមហ៊ុន Best Life Product Co.,Ltd និងលោកស្រី អ៊ួន ពៅ ម្ចាស់សិប្បករកុលលាភាជ ជាមួយក្រុមហ៊ុន Best Life Product Co.,Ltd ដែលមានទឹកប្រាក់ ២០លានរៀលផងដែរ។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION