ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ

18 Sep 2019 / 09:00 AM

(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញមន្ត្រីខិតខំយកចិត្តទុកបម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត «អភិបាលកិច្ចល្អ» និងក្របខណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈមការ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកសំណើនេះឡើង នាឱកាសចុះសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ជុំវិញប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើការពន្យល់អំពីវត្ថុបំណងនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់នានា ដើម្បីជំរុញ និងធានាការអភិវឌ្ឍកំណើនប្រកបដោយបរិយាប័ន (ការចូលរួមពីគ្រប់ភាគី)។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ជប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកាតព្វកិច្ចកាន់តែប្រសើរ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិថែមទៀត។

«ឥឡូវនេះ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ, ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានគណៈរដ្ឋមន្ត្រី និងរដ្ឋសភាអនុម័តរួចហើយ គឺនៅរង់ចាំតែភ្លើងខៀវពីព្រឹទ្ធសភា ចំណែកឯអនុក្រឹត្យ ក៏បានឆ្លងផុតក្រសួងមុខងារសារធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់រួចហើយដែរ គឺនៅតែដាក់ឆ្លងអន្តរក្រសួង ធ្វើការពិនិត្យចុងក្រោយតែប៉ុណ្ណោះ ហើយអគ្គនាយកដ្ឋានកាំកុងត្រូល ក៏នឹងត្រូវប្តូរឈ្មោះថ្មីក្នុងពេលឆាប់ៗផងដែរ» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

គួររម្លឹកថា នៅក្រោមក្របខណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានធ្វើប្រតិភូកម្មមុខងារជាបន្តបន្ទាប់ដល់ថ្នាក់ក្រោមជាតិ តួយ៉ាងដូចជាការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) ទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ដល់មន្ទីរពាណិជ្ជកម្ម នៅតាមបណ្តាខេត្តជាប់ព្រំដែន (ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងស្វាយរៀង រួមទាំងតំបន់សេដ្ឋកិច្ចពិសេស) និងបានធ្វើការបណ្តុះបណា្តលមន្រ្តីនៅតាមមន្ទីរពាណិជ្ជកម្ម លើជំនាញវិធានដើមកំណើតទំនិញ ក៏ដូចការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចេញ CO ផងដែរ។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION