ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា

18 Sep 2019 / 09:00 AM

(កំពង់ឆ្នាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវដល់កងទ័ពជើងគោក រួមកម្លាំងសាមគ្គី ការពារសន្តិភាព តស៊ូប្រឆាំងអំពើក្បត់ជាតិ ក្រោមរូបភាពបដិវត្តន៍ពណ៌ និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាល ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀត សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

ការអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីចុះសំណេះសំណាល និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបម្រើការនៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌធំ ដែលនឹងចូលមកដល់នាចុងខែនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនចំពោះនាយទាហាន និងពលទាហានទាំងអស់ និងបានរម្លឹកអំពីសាវតានៃការចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងពាណិជ្ជកម្ម និងបញ្ជាការដ្ឋានកាំភ្លើងធំនៃកងទ័ពជើងគោក ក្នុងគោលបំណងលើកទឹកចិត្ត និងទ្រទ្រង់ជីវភាពរបស់កងព័ទនៅសមរភូមិជួរមុខ ដើម្បីការពារជាតិ និងថែរក្សាទឹកដីឱ្យបានគង់វង្ស។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៉ី និងបក្សពួក ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការមួលបង្កាច់ លាបពណ៌ បង្កចលាចល និងអស្ថិរភាពឥតឈប់ឈរ រហូតធ្វើឱ្យមានប្រតិកម្មពីមហាជនគ្រប់មជ្ឈដ្ឋាន ស្នើដល់តុលាការ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចាត់វិធានការផ្លូវច្បាប់ឱ្យបានធ្ងន់ធ្ងរលើទណ្ឌិតរូបនេះ។

«ប្រជាជនយើង មានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិសាសនា និងចូលរួមពិធីបុណ្យផ្សេងៗ ដោយទឹកចិត្តជ្រះថ្លា និងសោមនស្សរីករាយ ដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់ទីកន្លែង ដែលជាសមិទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះ ដើម្បីលើកទឹកចិត្ត និងចូលរួមដោះស្រាយជីវភាព នាយទាហាន និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងមុខ ឯកឧត្តម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បាននាំយកអំណោយជាកូនឈើក្រញូង សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំ និងឧបត្ថម្ភជូនកងទ័ពចំនួន ៥៥២នាក់ (ក្នុងម្នាក់ទទួលបាន ៤ម៉ឺនរៀល) និងបានអញ្ជើញចូលរួមពិធីក្រុងពាលី បញ្ចុះការដ្ឋានសាងសង់អគារគិលានដ្ឋាន (មន្ទីរពេទ្យ) ចំនួន ១ខ្នង ដើម្បីទុកជាចំណងដៃ ដល់បញ្ជាការដ្ឋានកាំភ្លើងធំផងដែរ។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION