រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ

17 Sep 2019 / 10:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវាសាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ដើម្បីលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្ម ទៅក្នុងកម្រិតតំបន់ និងពិភពលោក។

ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១ ដែលរៀបចំឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល សមាជិក សមាជិកានៃសភាពាណិជ្ជកម្មរាជធានី-ខេត្ត ប្រមាណជាង ១០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានធ្វើការអបអរសាទរចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិថ្មី និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មទាំងអស់ ពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលថែមទៀត ដើម្បីដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាព នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

«ការសម្រេចបាននូវកត្តាទាំងអស់នេះ បានជួយឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតឱកាសការងារ និងការកាត់ភាពក្រីក្រ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងជាខ្លាថ្មីនៅអាស៊ី» ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្ថែម។

ទន្ទឹមគ្នានោះដែរ ដើម្បីធានាដល់ការលូតលាស់នៃវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ចំនួន ៤ ដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី/ខេត្ត ដូចខាងក្រោម៖

១. ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគ ឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងនោះត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ រឺប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន។
២. ត្រូវនៅជិតអាជីវករដែលជាសមាជិកធម្មតា ដើម្បីដឹងពីសុខទុក្ខ ឬបញ្ហាប្រឈម ដោយទទួលយកសំណូមពរនានា ដើម្បីផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ហើយត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ អំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយសភាពាណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន។
៣. ត្រូវធ្វើការផ្តល់ព័ត៌មាន និងសេវាផ្សេងៗឱ្យបានទាន់ពេលវេលា ដល់សមាជិក-សមាជិកា ដើម្បីធានាឱ្យដំណើរការមានភាពរលូន។
៤. ត្រូវពង្រឹងការយល់ដឹងរបស់សមាជិក-សមាជិកា អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងកាងាររគ្រប់គ្រងរដ្ឋបាល ឱ្យមានដំណើរការជាប្រចាំ ហើយត្រូវបន្តរៀបចំទីស្នាក់ការឱ្យបានច្រើនថែមទៀត ជាពិសេសនៅតាមបណ្តារាជធានី/ខេត្ត ដែលមិនទាន់មាន។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមប្រជុំចង្អៀតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសាធារណរដ្ឋឆែក 16 Oct 2019 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទី ដឹកនាំប្រតិភូចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៧ឆ្នាំ 16 Oct 2019 / 08:00 AM
ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី លើកទី៩ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ 15 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបើកពិព័រណ៍ផលិតផលអាហារជប៉ុន ២០១៩ 12 Oct 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារថ្មីមួយគ្រឿងទៀត 10 Oct 2019 / 10:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមពិធីបុណ្យជាតិសាធារណរដ្ឋកូរ៉េ 03 Oct 2019 / 04:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ប៉ាន សូរស័ក្តិ នាំយករង្វាន់ទោចក្រយានយន្ត ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សប្រឡងជាប់បាក់ឌុប ឆ្នាំ២០១៩ ស្រុកព្រៃឈរ និងស្រុកបាធាយ 03 Oct 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន ទស្សនកិច្ចសិក្សាស្តីពី “ការបង្កើតយុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិសម្រាប់កសាងប្រព័ន្ធអេកូឡូស៊ី កម្មសិទ្ធិបញ្ញា ប្រកបដោយប្រសិទ្ធភាព” 26 Sep 2019 / 10:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION