Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ

03 Sep 2019 / 01:00 AM

(ប៉េកាំង, ចិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍សាកវប្បកម្មអន្តរជាតិ មិនត្រឹមតែផ្ដល់ឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងកិច្ចការពារបរិស្ថាន ការអភិរក្សធម្មជាតិ និងការលើកកម្ពស់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាថ្មីមួយ សម្រាប់ប្រទេសចូលរួមទាំងអស់ ធ្វើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគថែមទៀត។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ ចូលរួមពិធីអបអរសាទរ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍សាកវប្បកម្មអន្តរជាតិទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកជំទាវ ខែក កែមាលី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម ចាង អ៊ីងឆាវ អគ្គលេខាធិការរងនៃសមាគមផ្កាប្រទេសចិន និងជាអគ្គស្នងការរងនៃពិព័រណ៍សាកវប្បកម្មអន្តរជាតិ, លោក អ៊ូ កាំង អនុប្រធាននាយកដ្ឋាននៃការិយាល័យសម្របសម្រួលពិព័រណ៍សាកវប្បកម្មអន្តរជាតិ, លោកស្រី យ៉ាង យានយាន អគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ប្រចាំទីក្រុងណាននីង, មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ភ្ញៀវកិត្តិយសមកពីប្រទេស និងអង្គការអន្តរជាតិនានាចំនួន ៥០ រួមជាមួយសិស្ស និងនិស្សិត សរុបប្រមាណជាង ៣០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានជ្រើសរើសប្រធានបទ «រស់នៅដោយភាពសុខដុមជាមួយនឹងធម្មជាតិ» ដោយសារពិភពលោក បានទទួលស្គាល់ពីសម្បូរបែបនៃវប្បធម៌ សិល្បៈ និងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ដែលមានសក្ដានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ចំណែកផលិតផលខ្មែរ ដែលដាក់តាំងនៅក្នុងពន្លាជាតិ គឺដើម្បីបង្ហាញពីវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ និងដើម្បីទាក់ទាញការវិនិយោគបន្ថែម សំដៅពង្រីកការនាំចេញទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង តែងតែលើកឡើងពី ភ្នំបៃតង និងទឹកថ្លាយង់ គឺជាភ្នំមាស-ភ្នំប្រាក់ ចំណែកការលើកកម្ពស់បរិស្ថានធម្មជាតិ គឺជាការលើកកម្ពស់ផលិតភាព ហើយនេះជាមូលហេតុសំខាន់ ដែលប្រទេសកម្ពុជា បានគាំទ្រប្រទេសចិន ក្នុងការរៀបចំពិព័រណ៍សាកវប្បកម្មអន្តរជាតិ និងតែងចូលរួមឥតរុញរានៅក្នុងពិព័រណ៍ដ៏អស្ចារ្យនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងប្រទេសនានា ក្នុងកិច្ចការពារបរិស្ថានធម្មជាតិ។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសចិន ជាពិសេសគណៈកម្មការរៀបចំពិព័រណ៍ទីក្រុងប៉េកាំងឆ្នាំ២០១៩ ដែលបានជួយសម្របសម្រួលការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងបានអញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើការទស្សនាពន្លាជាតិ ព្រមទាំងពន្លារបស់ប្រទេសចិន និងសហភាពអារ៉ាប់រួម ដើម្បីស្វែងយល់អំពីសក្តានុពលធនធានធម្មជាតិ និងដកស្រង់បទពិសោធន៍ល្អៗ សម្រាប់ការចូលរួមរបស់កម្ពុជា នៅក្នុងឆ្នាំក្រោយ។

សូមជម្រាបថា ពិព័រណ៍សាកវប្បកម្មអន្តរជាតិទីក្រុងប៉េកាំង ឆ្នាំ២០១៩ មានរយៈពេល ០៦ខែ ហើយត្រូវបានបើកដំណើរការចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានាក្នុងពិភពលោកប្រមាណ ១២០។ គិតចាប់ពីថ្ងៃដំបូង រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ពន្លាជាតិរបស់កម្ពុជា បានទាក់ទាញភ្ញៀវកិត្តិយស និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលមកទស្សនាសួនកម្ពុជា និងស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងផលិតផលខ្មែរ សុរបប្រមាណជាង ៤០ម៉ឺននាក់។
Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 Dec 2019 / 01:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION