រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច

02 Sep 2019 / 01:00 AM

(ភ្នំពេញ)៖ «គេថាស្តាប់ឮ ១០០ដង មិនស្មើនឹងបានឃើញ ១ដងឡើយ! កម្ពុជា គឺជាកូនក្រមុំស្រស់ជាងគេនៅក្នុងតំបន់ ដូច្នេះសូមអញ្ជើញមកវិនិយោគឱ្យបានច្រើន យើងខ្ញុំសូមធានាជូនអ្នកវិនិយោគបរទេសគ្រប់រូប នូវសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព»។ នេះជាការអះអាងរបស់ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិន ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម សំ សិរីរតន៍ បានប្រកាសស្វាគមន៍ និងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនចិន នៃខេត្តក្វាងទុង ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពន្យល់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ការលើកទឹកចិត្តផ្សេងៗរបស់រាជដ្ឋាភិបាលចំពោះវិនិយោគិនបរទេស ព្រមទាំងសភាពការវិវត្តន៍ថ្មីៗ ជាពិសេសការដាក់ចេញនូវកំណែទម្រង់ និងវិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។

«កម្ពុជា គឺជាប្រទេសបើកចំហរ សម្បូរទៅដោយកម្លាំងពលកម្មវ័យក្មេង និងមានការគាំពារវិនិយោគប្រសើរបំផុត! លោកអ្នកនឹងទទួលបានប្រាក់ចំណេញខ្ពស់ពីការវិនិយោគ លើផ្នែកកសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា និងសុខាភិបាល ព្រោះវិស័យទាំងអស់នេះ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល» ឯកឧត្តម សិរីរតន៍ បានគូសបញ្ជាក់។

សូមជម្រាបថា វេទិកាធុរកិច្ចកម្ពុជា-ចិន ព្រឹកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅក្នុងប្រទេសកម្ពុជា ដល់តំណាងក្រុមហ៊ុនចំនួន ១៣០ ដែលអញ្ជើញមកពីខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈវេទិកាដ៏សំខាន់នេះ គេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន កើនឡើងថែមទៀត ខណៈដែលការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៦,៤៥៧លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ គឺបានកើនឡើងជាង ១៥% បើធៀបនឹងឆ្នាំ២០១៧។

Love to share on

Related News

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្នើសុំសហភាពអន្តរជាតិកីឡាទោចក្រយាន (UCI) ជួយដល់សហព័ន្ធខ្មែរ ដើម្បីសម្រេចចក្ខុវិស័យដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍ SEA Games 2023 29 Aug 2019 / 07:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION