ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិត និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

27 Aug 2019 / 07:00 AM

(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន Bridgemount Ltd របស់ចក្រភពអង់គ្លេស ដែលមានឯកទេសផ្នែកប្រឹក្សាយោបល់លើវិស័យវិស្វកម្ម បានបង្ហាញចេតនាវិនិយោគលើការដំឡើងរោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ។

គម្រោងខាងលើ ត្រូវបានបង្ហើបតាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ខាលយ៉ាន ហ្គូស (Kalyan Ghosh) នាយកក្រុមហ៊ុន Bridgemount Ltd កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ជុំវិញប្រធានបទកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោក ខាលយ៉ាន ហ្គូស បានជម្រាបលោកជំទាវ តឹករ៉េត កំរង អំពីសាវតា និងគោលបំណងរបស់ក្រុមហ៊ុន Bridgemount Ltd ព្រមទាំងគម្រោងដែលក្រុមហ៊ុនរបស់លោក បានផ្តល់សេវាប្រឹក្សា និងសហការវិនិយោគមានដូចជា៖ ការថែទាំសុខភាព ការផលិតទឹកស្អាត ការដំឡើងស្ថានីយថាមពលព្រះអាទិត្យ និងការគាំទ្របច្ចេកទេសកសិកម្ម។

ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ តឹករ៉េត កំរង បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនលោក ខាលយ៉ាន ហ្គូស អំពីវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គោលនយោបាយវិនិយោគ ព្រមទាំងវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។

លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តលោកនាយកក្រុមហ៊ុន និងសហការី បន្តជួបពិភាក្សាអំពីគម្រោងនេះ ជាមួយស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់អំពីនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយសម្របសម្រួលលិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ និងទទួលបានជោគជ័យ។

Love to share on

Related News

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION