ឯកឧត្តម ប៉ាន សូរស័ក្តិ៖ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាថ្មី ផ្តោតទៅលើប្រធានបទសំខាន់ពីរ

23 Aug 2019 / 12:00 PM

(ភ្នំពេញ)៖ ការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីគាំទ្រដល់ការវិវត្តចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី ជាពិសេសសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (Industrial Revolution 4.0) គឺជាប្រធានបទដ៏សំខាន់ នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ឆ្នាំ២០១៩-២០២៣ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។

នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិ ស្តីពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ឆ្នាំ២០១៩-២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារ HIMAWARI ក្រោមវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់អន្តរក្រសួង តំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ និងវិស័យឯកជនប្រមាណជាង ១០០នាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា លក្ខណៈពិសេសនៃ CTIS គឺការតភ្ជាប់វិស័យពាណិជ្ជកម្មទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរួមមាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩ មិនមែនជាឯកសារផ្ដាច់មុខរបស់ក្រសួង
ពាណិជ្ជកម្មទេ ប៉ុន្តែគឺសម្រាប់អន្តរក្រសួង ដោយសារតែពាណិជ្ជកម្ម គឺជាបញ្ហាអន្តរវិស័យ ដែលទាមទារឱ្យតួអង្គពាក់ព័ន្ធ ចូលរួមសហការអនុវត្តន៍ទាំងអស់គ្នា ទើបអាចសម្រេចនូវគោលដៅនៃយុទ្ធសាស្ត្រនេះបាន។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្ត្រនេះនឹងផ្ដល់ជូនសកម្មភាពជាគោលនយោបាយច្បាស់លាស់ សម្រាប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្ត ហើយក៏សូមអំពាវនាវឱ្យសហការជិតស្និត ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច និងការបង្កើនឧត្តមភាពជូនប្រជាពលរដ្ឋ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព។»

សូមជម្រាបដែរថា យុទ្ធសាស្ត្រ CTIS ឆ្នាំ២០១៩ គឺជាឯកសារជំនាន់ទី៤ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងពាណិជ្ជកម្ម ហើយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលនូវជំនួយសម្រាប់ពាណិជ្ជកម្ម (Aid-for-Trade) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។

យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានរៀបចំ និងចែកចេញជា​ ១២ជំពូក ដែលសុទ្ធសឹងជាចំណុចសំខាន់ និងឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្ដែងសម្រាប់កម្ពុជា នៅក្នុងបរិបទបច្ចុប្បន្ន មានដូចជា៖
១. គោលនយោបាយពាណិជ្ជកម្ម និងកិច្ចចរចាក្នុងតំបន់
២. ពាណិជ្ជកម្ម ការចាកចេញពីប្រទេស LDC និងគុណភាពនៃកំណើន
៣. ជំនាញ ការអប់រំ និងការបណ្តុះបណ្តាលសម្រាប់កំណើន
៤. កិច្ចសម្រួលពាណិជ្ជកម្ម
៥. ភ័ស្តុភារពាណិជ្ជកម្ម
៦. ការប្រកួតប្រជែង បរិយាកាសធុរកិច្ច ហិរញ្ញវត្ថុពាណិជ្ជកម្ម និងកម្មសិទិ្ធបញ្ញា
៧. ស្តង់ដារ និងរចនាសម្ព័ន្ធគុណភាព
៨. ខ្សែច្រវ៉ាក់តម្លៃនៃកសិឧស្សាហកម្ម សម្រាប់នាំចេញ
៩. ឧស្សាហកម្មធុនស្រាល សម្រាប់ការធ្វើពិពិធកម្មនាំចេញ
១០. ពាណិជ្ជកម្មសេវាកម្ម
១១. ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
១២. សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្ម ៤.០។

Love to share on

Related News

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION