ឯកឧត្តម ប៉ាន សូរស័ក្តិ៖ កម្ពុជាចង់បានការវិនិយោគពីជប៉ុន លើការផលិតគ្រឿងបង្គុំទោចក្រយាន ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្មន្តសាល

21 Aug 2019 / 08:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា ឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ជួយកៀងគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្តាក់ទុនលើការផលិតគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងពង្រីកការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ដែលបានចប់អាណត្តិ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីជប៉ុន អំពីកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសធុរកិច្ច ដែលវិនិយោគិនជប៉ុនអាចកើបយកប្រាក់ចំណេញពីការផលិត និងនាំចេញទៅកាន់ប្រទេសទីបី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា«កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះបើសិនមានក្រុមហ៊ុនផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជារឿងប្រសើរបំផុត! ពីព្រោះយើងកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥»

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរាជទូត និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រទេសកម្ពុជា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើភាគីជប៉ុន បន្តជួយគាំទ្រការអភិវឌ្ឍកម្ពុជាថែមទៀត រាប់តាំងពីវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ល។

ជាការឆ្លើយតប ឯកឧត្តម ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានសម្តែងសេចក្តីសោមន្ស ចំពោះវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន និងបានកោតសរសើរអំពីកំណែទម្រង់មុតស្រួច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការធ្វើធុរកិច្ចរបស់វិនិយោគិនជប៉ុន ជាពិសេសការនាំចូលទំនិញនៅតាមមាត់ច្រកព្រំដែន។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសន្យាបន្តជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញវិនិយោគិនជប៉ុន ឱ្យចូលមកបណ្តាក់ទុនកាន់ច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមកាត់បន្ថយភាពក្រីក្រ។

Love to share on

Related News

រដ្ឋលេខាធិការពាណិជ្ជកម្ម បង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី 23 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន 23 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ និងវិទ្យុខេត្តក្វាងស៊ីប្រទេសចិន និងស្ថានីយទូរទស្សន៍ Nice TV Cambodia 23 Sep 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ផលិតផលស្មូនដី គឺជាអត្តសញ្ញាណនៃខេត្តកំពង់ឆ្នាំង ដែលត្រូវអភិរក្ស និងជំរុញការអភិវឌ្ឍ 18 Sep 2019 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវដល់កងទ័ពរួមកម្លាំងគ្នា ការពារសន្តិភាព និងថែរក្សាសមិទ្ធផលជាតិ ដើម្បីជំរុញវឌ្ឍនភាពកម្ពុជា 18 Sep 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើមន្ត្រីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តអភិបាលកិច្ចល្អ 18 Sep 2019 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាបន្តពង្រឹងអភិបាលកិច្ចល្អ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យឯកជន និងធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ចជាតិ 17 Sep 2019 / 10:00 AM
ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក 04 Sep 2019 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ 03 Sep 2019 / 01:00 AM
រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច 02 Sep 2019 / 01:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION