Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រទេសឡាវ ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទិញ-លក់អគ្គីសនី ដើម្បីធានាស្ថិរភាពវិស័យថាមពលកម្ពុជា

21 Aug 2019 / 07:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រទេសឡាវ ជួយសម្របសម្រួល និងពន្លឿនការបញ្ជូនអគ្គិសនីមកកាន់ប្រទេសកម្ពុជា ដោយអនុលោមតាមកិច្ចព្រមព្រៀងទិញ-លក់អគ្គីសនី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីកំឡុងខែមីនា ឆ្នាំ២០១៩ ដើម្បីធានាស្ថិរភាពការប្រើប្រាស់វិស័យថាមពល នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម អាំផាយ គីដាវង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា​ ឆ្នាំ២០១៩នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណភាគីឡាវ ដែលបានឯកភាពជួយបំពេញតម្រូវការប្រើប្រាស់ថាមពលអគ្គីសនីនៅក្នុងប្រទេស ខណៈដែលកម្ពុជាកំពុងសម្រុកសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។

«ក្រៅពីគម្រោងខាងលើ កម្ពុជាក៏បានទិញម៉ាស៊ីនភ្លើងធំៗចំនួនពីរ ពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីបង្ការមិនឱ្យមានបញ្ហាកង្វះអគ្គិសនីកើតឡើងឆ្នាំក្រោយ ហើយនៅថ្ងៃអនាគត បើសិនជាយើងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ លើសពីតម្រូវការ យើងនឹងលក់ថាមពលអគ្គិសនី ដែលសល់ពីការប្រើប្រាស់ក្នុងស្រុក ទៅកាន់ប្រទេសសមាជិកអាស៊ានផងដែរ» ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់។

បន្ថែមលើនោះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើភាគីឡាវ ពិចារណាបើកជើងហោះហើរត្រង់មកកាន់កម្ពុជា និងជំរុញការដោះដូរទំនិញ និងសេវាកម្មដ៏មានសក្តានុពលផ្សេងៗ តាមរយៈព្រឹត្តិការណ៍ធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តម អាំផាយ គីដាវង្ស បានកោតសរសើរកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានសន្យាជួយសម្របសម្រួលការបញ្ជូនថាមពលអគ្គិសនីពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលានៅក្នុងឆ្នាំក្រោយ ដើម្បីចូលរួមអភិវឌ្ឍន៍​សង្គមសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 Dec 2019 / 01:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION