ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី

14 Aug 2019 / 10:00 AM

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយឯកឧត្តម អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម នាថ្ងៃនេះ ជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មូហាធា មូហាម៉ែត មកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លី។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។ លើសពីនោះថែមទៀត ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរាជទូត ឯកភាពទាំងស្រុងជាមួយប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងនឹងពាំនាំប្រសាសន៍ទាំងនោះជូនទៅស្ថាប័នរបស់ម៉ាឡេស៊ី បន្តទៀត។ ឯកឧត្តម បន្តមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលខាងមុខ ភាគីម៉ាឡេស៊ីមានបំណងលើកប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា។

លើប្រធានបទពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញវិស័យទេសចរណ៍ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ។

Love to share on

Related News

លទ្ធផលនៃកិច្ចប្រជុំលើកទី៩ រវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញានៃជប៉ុន 13 Aug 2019 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា 12 Aug 2019 / 09:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កោតសរសើរក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករជាតិ 11 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP 09 Aug 2019 / 10:00 AM
កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ 09 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន 05 Aug 2019 / 09:00 AM
ឯកឧត្តម អ៊ុក ប្រជា ជម្រាបសេដ្ឋវិទូជប៉ុន អំពីសមិទ្ធផល និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា 01 Aug 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស សូមចុច​ Link ដើម្បីទាញយកឯកសារ 30 Jul 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ 29 Jul 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស 27 Jul 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION