ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កោតសរសើរក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករជាតិ

11 Aug 2019 / 09:00 AM

(ភ្នំពេញ)៖ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា និងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិទី៣ ប្រកបដោយតម្លាភាព ដើម្បីដឹកនាំការអភិវឌ្ឍវិស័យស្រូវអង្ករជាតិ។

ការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ឋស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងប្រជាកសិករជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំចរចាស្វែងរកទីផ្សារទូលំទូលាយ សម្រាប់ទំនិញអង្ករកម្ពុជា ដោយសហការស្អិតរមួតជាមួយសហព័ន្ធស្រូវអង្កកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តថ្នាក់ដឹកនាំសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិថ្មី បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម និងសហគមន៏កសិកម្មនានា ក្នុងការអនុវត្តកម្មវិធីកសិកម្មតាមកិច្ចសន្យា ដើម្បីផលិតស្រូវសរីរាង្គ ឱ្យបានអតិបរិមា និងមានគុណភាពខ្ពស់ សំដៅលើកស្ទួយឧស្សាហកម្មស្រូវអង្ករ និងជំរុញការនាំចេញអង្ករ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីពង្រឹងការអភិវឌ្ឍវិស័យស្រូវអង្ករប្រកបដោយនិរន្តរភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៏សំខាន់ៗចំនួនបី ដល់សហព័ន្ធស្រូវអង្ករ ដូចខាងក្រោម៖

១.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ រួមទំាងវិស័យឯកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីសម្រេចឱ្យបានគោលនយោបាយជាតិ ស្តីការជំរុញផលិតកម្មស្រូវអង្ករ។
២. រក្សាការប្រកួតប្រជែងដោយស្មើភាពលើទីផ្សារ ដើម្បីជំរុញការនាំចេញឱ្យមានប្រសិទ្ឋិភាព តម្លាភាព និងរក្សាបាននូវផលប្រយោជន៏របស់កសិករ និងសហគមន៏កសិកម្ម តាមរយៈការបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរក្សាបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ សម្រាប់កុមារកម្ពុជា។
៣. លើកទឹកចិត្ត និងពង្រឹងការចូលរួមរបស់កសិករ និងសហគមន៏កសិកម្ម ព្រមទាំងការពារផលប្រយោជន៏របស់ពួកគាត់ តាមរយៈការបង្កើតបរិស្ថានអំណោយផល និងភាពងាយស្រួលសម្រាប់ការផលិត និងផ្គត់ផ្គង់ស្រូវ អង្ករប្រកបដោយគុណភាព។

សូមជម្រាបថា តាមរយៈការបោះឆ្នោតរៀបចំដោយក្រសួងពាណិជ្ជកម្ម សមាសភាពសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៣ ត្រូវបានកែទម្រង់រចនាសម្ព័ន្ធដឹកនាំថ្មី ដោយក្នុងនោះ លោកឧកញ៉ា ហ៊ុន ឡាក់ បានជាប់ជាប្រធានក្រុមប្រឹក្សាភិបាល ហើយលោកឧកញ៉ា សុង សារ៉ន បានជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ។ ការបង្កើតរចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយស្រូវអង្ករជាតិ និងជួយសម្របសម្រួលធុរកិច្ចវិស័យស្រូវអង្ករ ជាពិសេសដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី 14 Aug 2019 / 10:00 AM
លទ្ធផលនៃកិច្ចប្រជុំលើកទី៩ រវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញានៃជប៉ុន 13 Aug 2019 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា 12 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP 09 Aug 2019 / 10:00 AM
កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ 09 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន 05 Aug 2019 / 09:00 AM
ឯកឧត្តម អ៊ុក ប្រជា ជម្រាបសេដ្ឋវិទូជប៉ុន អំពីសមិទ្ធផល និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា 01 Aug 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស សូមចុច​ Link ដើម្បីទាញយកឯកសារ 30 Jul 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ 29 Jul 2019 / 04:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស 27 Jul 2019 / 02:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION