Warning: This module may not support sharing across sites


You are attempting to add a reference to this module that exists on another site in this group. This module may or may not support sharing across multiple sites - it doesn't explicitly state either way whether it does.

If you are sure that it does, or if your intent is to test its ability to do so, then proceed with caution and be aware that certain functionality in the module - or even the entire module - may not function correctly in this configuration.

If you are confused by this message or are working on a site that cannot tolerate any breakage, you should click Cancel and contact the DotNetNuke Support Team.


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន

05 Aug 2019 / 09:00 AM

ឯកឧត្តម HU Chunhua ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជា​មា​​និត​ចិន បានផ្តល់កិត្តិយសបើកកិច្ចប្រជុំ និងបានបញ្ជាក់ថាប្រទេស​ចិន គាំទ្រយ៉ាងពេញទំហឹងក្នុងការបញ្ចប់ការចរចាកិច្ចព្រមព្រៀង​អាសិបនៅក្នុងឆ្នាំ២០១៩នេះ។

អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាសិបលើកទី៨នេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម Jurin Laksanawisit ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងប្រតិភូមកពីប្រទេស​ចរចាអាសិប (RCEP) ទាំង១៦ និងអគ្គលេខាធិការអាស៊ាន សំដៅត្រួតពិនិត្យវឌ្ឍនភាពនៃការចរចា ក៏ដូចជាដោះស្រាយបញ្ហាសេសសល់នានា ដែលមានលក្ខណៈនយោបាយ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងអាសិបនៅចុងឆ្នាំ២០១៩នេះ ស្របតាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំនៃប្រទេសចរចាអាសិបទាំង១៦ កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី២ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។

នាឱកាសនៃកិច្ចប្រជុំនេះផងដែរ រដ្ឋមន្រ្តីអាសិបនៃប្រទេសអាស៊ានទាំង១០ ក៏មានរៀបចំជំនួបប្រជុំទ្វេភាគីរវាងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ាន រួមមាន អូស្រ្តាលី ចិន ជប៉ុន កូរ៉េ ណូវែលហ្សេឡង់ និងឥណ្ឌា ដើម្បីពិភាក្សាលើចំណុចរស៊ើប និងរកដំណោះស្រាយសមស្របសម្រាប់ប្រទេសនីមួយៗ ដែលទទួលយកបានដោយប្រទេសអាសិបទាំង១៦ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ និងទទួលបានកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ និងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសចរចាទាំងអស់។ ដោយឡែក កម្ពុជាបានទទួលលទ្ធផលល្អប្រសើរពីការចរចាបើកច្រកទីផ្សារ ដោយពុំចាំបាច់រៀបចំចរចាទ្វេភាគីបន្ថែមឡើយ។

អង្គប្រជុំ បានសម្តែងនូវការពេញចិត្តលើវឌ្ឍនភាពនៃការចរចាបើកច្រកទីផ្សារ និងការចរចាលើអត្ថបទកិច្ចព្រមព្រៀង គិតចាប់ពីអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាសិប លើកទី៧ កាលពីខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប មកដល់អន្តរកិច្ចប្រជុំលើកទី៨នេះ ដែលក្នុងនោះ អង្គប្រជុំ បានប្រកាសពីការព្រមព្រៀងគ្នាលើឧបសម្ព័ន្ធចំនួនបីបន្ថែមទៀត រួមមាន ឧបសម្ព័ន្ធស្តីពីសេវាទូរគមនាគមន៍ ឧបសម្ព័ន្ធស្តីពីសេវាហិរញ្ញវត្ថុ និងឧបសម្ព័ន្ធស្តីពីសេវាជំនាញ ដែលគិតមកទល់ពេលនេះ កិច្ចចរចាបានបញ្ចប់ជំពូក ជាសរុបចំនួន ៧ និងឧបសម្ព័ន្ធចំនួន៣ លើ ២០ជំពូកសរុប និង ៨ឧបសម្ព័ន្ធសរុប។

អង្គប្រជុំ ក៏បានពិភាក្សា និងឯកភាពលើផែនការបញ្ចប់ការចរចាបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០១៩នេះ ដើម្បីជាមូលដ្ឋានសំខាន់សម្រាប់ជួយរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសាកល ព្រមទាំងផ្តល់សញ្ញាទៅកាន់ពិភពលោកថាយើងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយប្រឆាំងគោលនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។ អង្គប្រជុំ បានដាក់ទិសដៅដល់ក្រុមអ្នកចរចាឲ្យបញ្ចប់ទាំងស្រុងលើការបើកច្រកទីផ្សារសម្រាប់គ្រប់ប្រទេស ហើយបញ្ចប់នូវអត្ថបទកិច្ចព្រមព្រៀងឲ្យបានយ៉ាងហោច៨០%នៃអត្ថបទសរុប ដើម្បីដាក់ជូនថ្នាក់ដឹកនាំចុះហត្ថលេខានៅក្នុងខែមិថុនា ឆ្នាំ២០២០នាពេលខាងមុខនេះ។

កិច្ចប្រជុំរដ្ឋមន្រ្តីអាសិបបន្ទាប់ គ្រោងនឹងធ្វើនៅអំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នៅទីក្រុងបាងកក សំដៅត្រួតពិនិត្យវឌ្ឍនភាពការងារសម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំកំពូលអាសិបក្នុងខែវិច្ឆិកាខាងមុខ។

អត្ថបទ​ និងរូបភាព៖ នាយកដ្ឋាន​អាស៊ី​ប៉ាស៊ី​ហ្វិក

Love to share on

Related News

អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្ដុះបណ្ដាលលើកទី២ អំពីច្បាប់ស្ដីពីកិច្ចការពារ​អ្នកប្រើប្រាស់ 14 Jan 2020 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ 13 Jan 2020 / 04:00 AM
ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវអាហាររូបករណ៍បន្ថែមទៀតដល់និស្សិត និងវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) 09 Jan 2020 / 08:00 AM
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការពង្រីកបានទីផ្សារនាំចេញលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកដល់ការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា 20 Dec 2019 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្តេជ្ញាដឹកនាំជម្នះបញ្ហារាល់បញ្ហាប្រឈម ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនប្រជាជន និងប្រទេសជាតិ 20 Dec 2019 / 07:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ 18 Dec 2019 / 11:30 AM
ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការ អញ្ជើញចូលរួមបើកជំនួបពាណិជ្ជកម្ម ដើម្បីពង្រីកការចាប់ដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ី 18 Dec 2019 / 08:00 AM
ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ ចូលរួមសន្និសីទនៃបណ្តាប្រទេស អាស៊ីប៉ា-ស៊ីហ្វិក ស្តីពីបរិយាប័ន្នហិរញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព 17 Dec 2019 / 02:00 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៤ ឆ្នាំ២០១៩” 16 Dec 2019 / 08:00 AM
ឯកឧត្តម ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចទៅកាន់រោងចក្រផលិតដំណាប់ស្វាយ និងដំណាប់ផ្លែឈើ ឡុង វ៉ូ ហ៊្វូត អ៊ិនដាសស្រ្ 13 Dec 2019 / 01:00 PM
12345

Login > Company Search

Username  
Password  

SUBSCRIPTION