រដ្ឋមន្ត្រីពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស

27 Jul 2019 / 02:00 AM

(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ថាបានដើរតួនាទីយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាគណៈអធិបតីភាពជាមួយ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងសណ្ឋាគារសុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាល ដែលបង្កើតបានជាកាលានុវត្តភាពសម្រាប់វិនិយោគិនបេឡារុស តួយ៉ាងករណីជោគជ័យរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រ «បេឡារុស-មេគង្គ» ដែលចាប់ផ្តើមពីទុន ៤លានដុល្លារ និងបានកំពុងចែកចាយត្រាក់ទ័រគុណភាពខ្ពស់នៅលើទីផ្សារ និងផ្តល់ការងារជូនពលករខ្មែរជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នាលើវិស័យកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទេសចរណ៍ អប់រំ និងវិស័យផ្សេងទៀត ដោយប្រើប្រាស់ជំនាញ និងបទពិសោធន៍ ដើម្បីបង្កើតផែនការសកម្មភាពថ្មីមួយ ដែលមានកំណត់បញ្ហាប្រឈមដែលត្រូវដោះស្រាយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជេនណាឌី ស្វេឌ័រស្គី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបេឡារុស ក្នុងការបន្តជំរុញវិនិយោគ មកកាន់ប្រទេសកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យា ដើម្បីបង្កើតឱកាសការងារសម្រាប់ប្រជាជន និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយរាជរដ្ឋាភិបាល។

បន្ថែមលើនេះ ឯកឧត្តមអនុរដ្ឋមន្ត្រីបេឡារុស ក៏បានសន្យាជួយជំរុញការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាទំនើប ដើម្បីកាត់បន្ថយបញ្ហាគម្លាតជំនាញ និងគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្មធុនស្រាល និងធុនធ្ងន់ នៅក្នុងប្រទេសកម្ពុជាថែមទៀត។

សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារ នៅក្រោមក្របខណ្ឌនៃកិច្ចព្រមពៀងឆ្នាំ២០១៤ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា សំដៅបង្កើនទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស ឱ្យកាន់តែមានភាពស៊ីជម្រៅ និងទូលំទូលាយ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការលើកទី២ បានធ្វើឡើងកាលពីខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស។

Love to share on

Related News

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថ្មីរបស់ប្រទេសម៉ាឡេស៊ី 14 Aug 2019 / 10:00 AM
លទ្ធផលនៃកិច្ចប្រជុំលើកទី៩ រវាងប្រមុខអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន និងអង្គភាពកម្មសិទ្ធិបញ្ញានៃជប៉ុន 13 Aug 2019 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ផ្សព្វផ្សាយសក្តានុពលកម្ពុជា និងអំពាវនាវឱ្យធុរជនចិន ចូលមកវិនិយោគថែមទៀតនៅកម្ពុជា 12 Aug 2019 / 09:00 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កោតសរសើរក្រសួងពាណិជ្ជកម្ម ធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករជាតិ 11 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី មៀ មើឃីច (Mia Mikic) នាយិកាផ្នែកពាណិជ្ជកម្ម វិនិយោគ និងនវានុវត្ដន៍ របស់អង្គការ UNESCAP 09 Aug 2019 / 10:00 AM
កម្ពុជា-ស្រីលង្កា នឹងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ 09 Aug 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី៨ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (8th RCEP Intersessional Ministerial Meeting) ប្រារព្ធធ្វើពីថ្ងៃទី​០២-០៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន 05 Aug 2019 / 09:00 AM
ឯកឧត្តម អ៊ុក ប្រជា ជម្រាបសេដ្ឋវិទូជប៉ុន អំពីសមិទ្ធផល និងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា 01 Aug 2019 / 02:00 AM
សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-បេឡារុស សូមចុច​ Link ដើម្បីទាញយកឯកសារ 30 Jul 2019 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ 29 Jul 2019 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION