ក្រសួងពាណិជ្ជកម្ម រកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត

13 Feb 2018 / 09:00 AM

(ភ្នំពេញ)៖ នៅទីបំផុត ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័តហើយ បន្ទាប់ពីបានដាក់ឲ្យដំណើរការកម្មវិធីនេះ នៅក្នុង Play Store នៃប្រព័ន្ធប្រតិបត្តិការ Android អស់រយៈពេលជិត ៣ខែ ដើម្បីសាធារណជនអាចតាមដានរាល់សេចក្តីជូនដំណឹង និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងក្រសួងពាណិជ្ជកម្ម។

បេក្ខជនជ័យលាភីលើកដំបូងនេះ មានឈ្មោះថា កៅ ដូច ដែលលោកគឺជាប្រជាពលរដ្ឋ ដែលបានប្រើប្រាស់កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័តច្រើនជាងគេ ដោយក្នុងនោះលោកមិនត្រឹមតែចូលទៅមើលគ្រប់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានចុច Like និងចែករំលែកស្ទើគ្រប់ព័ត៌មានទាំងអស់ នៅលើកម្មវិធីបណ្តាញសង្គមហ្វេសប៊ុកថែមទៀត។

ដើម្បីថ្លែងអំណរគុណដល់លោក កៅ ដូច នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការប្រគល់រង្វាន់លើកទឹកចិត្តមួយចំនួន និងបានអំពាវនាវដល់សាធារណជន ធ្វើការទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ទៅប្រើប្រាស់ឲ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។

សូមបញ្ជាក់ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មតាមទូរស័ព្ទចល័ត គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ដើម្បីសម្រួលដល់ការប្រើប្រាស់របស់សាធារណជនឲ្យកាន់តែទូលំទូលាយ ឥឡូវនេះមន្ត្រីបច្ចេកទេសរបស់ក្រសួង បានដាក់បញ្ចូលកម្មវិធីនេះនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ថែមទៀត ដូច្នេះមិនថាលោកអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទអ្វី ក៏អាចទាញយក និងតម្លើងកម្មវិធីនេះបានដែរ ដោយគ្រាន់តែចូលទៅកាន់កម្មវិធី App Store ឬ Play Store រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» ដើម្បីធ្វើការដោនឡូត និងតម្លើងជាការស្រេច៕

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ 23 Feb 2018 / 05:00 AM
កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០ 22 Feb 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការីទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម 21 Feb 2018 / 03:00 AM
ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១)” 20 Feb 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក 20 Feb 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកម្មវិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 09:00 AM
ការជួបពិភាក្សាអំពីលទ្ធផលការងារជាប្រធានសម្របសម្រួលនៃប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌ WTO រវាងឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 08:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម 14 Feb 2018 / 03:00 PM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស 14 Feb 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) 14 Feb 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION