ប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា

12 Feb 2018 / 09:00 AM

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម នៅវិមានរដ្ឋសភា។ កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងតំណាងគណៈកម្មការទី៤ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មការជំនាញផ្សេងៗនៃរដ្ឋសភាផងដែរ។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ជាលទ្ធផលអង្គប្រជុំ ជាពិសេសគណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពទាំងស្រុងដោយឥតមានកែប្រែលើកសេចក្តីព្រាងច្បាប់នេះ។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនេះ មានគោលបំណងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាមធ្យោបាយមួយក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍រវាង តំបន់ត្រីកោណ និងតំបន់ដទៃទៀត។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ ដូចខាងក្រោម៖
១) បង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម
២) បង្កើតបរិយាសធុរកិច្ចល្អប្រសើរ 
៣) សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ 
៤) បង្កើនលក្ខខណ្ឌអនុគ្រោះដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។

គួររំលឹកផងដែរថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។

អត្ថបទ៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ 23 Feb 2018 / 05:00 AM
កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០ 22 Feb 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការីទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម 21 Feb 2018 / 03:00 AM
ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១)” 20 Feb 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក 20 Feb 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកម្មវិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 09:00 AM
ការជួបពិភាក្សាអំពីលទ្ធផលការងារជាប្រធានសម្របសម្រួលនៃប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌ WTO រវាងឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 08:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម 14 Feb 2018 / 03:00 PM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស 14 Feb 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) 14 Feb 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION