ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨

28 Dec 2017 / 09:00 AM

ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង មានរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជន ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ សូមសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម មិនខ្លាចនឿយហត់របស់មន្រ្តីនៃក្រសួងពាណិជ្ជកម្មគ្រប់ជាន់ថ្នាក់ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តទូទាំងប្រទេស ដោយបាននាំយកនូវសមិទ្ធិផលយ៉ាងធំធេងជូនក្រសួង និងជូនជាតិរបស់យើង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំដែលក្រសួងពាណិជ្ជកម្ម បាននិង កំពុងរៀបចំនាពេលនេះ គឺសំដៅឆ្លុះបញ្ចាំងលទ្ធផលនៃការបំពេញការងាររយៈពេលមួយឆ្នាំកន្លងទៅ និងលើកទិសដៅអនុវត្តន៍ការងារនៅឆ្នាំបន្ទាប់ ដោយបានអញ្ជើញមន្រ្តីរាជការមកពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទូទាំងប្រទេស និងតំណាងពាណិជ្ជកម្មក្រៅប្រទេស ឲ្យមកចូលរួមចែករំលែកបទពិសោធន៍ការងារ និងទទួលយកអនុសាសន៍ និងផែនការថ្មីៗ សំដៅបំពេញការងារក្នុងវិស័យពាណិជ្ជកម្ម ឲ្យទទួលបានជោគជ័យថែមទៀត ស្របតាមគោលដៅដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងត្រួសៗអំពីសមិទ្ធិផលសំខាន់ៗ ដែលក្រសួងពាណិជ្ជកម្ម សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ រួមមាន៖ 
-ក្រសួងបានចូលរួមអនុវត្តយ៉ាងពេញទំហឹង នូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា តាមរយៈការបង្កើនកិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន ការផ្តល់សេវា សាធារណៈឲ្យកៀកនឹងដៃប្រជាជន និងការបង្កើនល្បឿននៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ 
-អនុវត្តន៍កម្មវិធីកំណែទម្រង់រដ្ឋបាល ហិរញ្ញវត្ថុ ការផ្តល់សេវាសាធារណៈ ការពង្រឹងយន្តការការងារ និងការធ្វើប្រតិភូកម្មជូនថ្នាក់ក្រោមជាតិ។ ក្រសួងបានរៀបចំម៉ាទ្រិចតាមដានសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្តីក្រោមឱវាទ ដើម្បីឲ្យប្រាកដថា មន្រ្តីរាជការពិតជាបានអនុវត្តកាតព្វកិច្ច ផែនការ និងសកម្មភាពច្បាស់លាស់ក្នុងការងារប្រចាំថ្ងៃ របស់ខ្លួន។ 
-ដើម្បីបង្កភាពងាយស្រួលដល់បរិយាកាសអាជីវកម្ម ក្រសួងបានដាក់ឲ្យដំណើរការនូវការចុះបញ្ជីក្រុមហ៊ុន/សហគ្រាស ការចេញវិញ្ញាបនបត្រប្រភពដើមទំនិញ ការទូទាត់កម្រៃសេវា ការស្នើសុំម៉ាកពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សំដៅកាត់បន្ថយពេលវេលា និងការចំណាយមិនផ្លូវការផ្សេងៗ។
-ក្រសួងបានធ្វើប្រតិភូកម្ម ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុញ្ញាតឲ្យមន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែន មានសិទ្ធចេញលិខិតអនុញ្ញាតឲ្យនាំចូលអង្ករពីបរទេស អនុញ្ញាតឲ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ចេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហធាតុត្បូងថ្មមានតម្លៃជាគ្រឿងអលង្ការគ្រប់ប្រភេទ និងធ្វើប្រតិភូកម្មជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទម្រង់ D ក្នុងការនាំចេញកសិផល។
-ក្នុងគោលនយោបាយគាំទ្រវិស័យឯកជន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តជំរុញការកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលជាតម្រូវការរបស់ធុរជន និងវិនិយោគិន។ ច្បាប់ និងអនុក្រឹត្យមួយចំនួនទទួលការអនុម័តពីរដ្ឋាភិបាល និងពីរដ្ឋសភាជាតិ និងមួយចំនួនទៀតកំពុងទទួលការពិនិត្យផ្តល់ធាតុចូលបន្ថែមពីក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងយុត្តិធម៌។
-ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងពាណិជ្ជកម្ម បានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការថែរក្សាទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីៗ បន្ថែម តាមរយៈលើកទឹកចិត្តដល់វិស័យឯកជន ឲ្យខិតខំបង្កើតគំនិតច្នៃប្រឌិត ផលិតនូវទំនិញថ្មីៗ សម្រាប់បម្រើទីផ្សារទាំងក្នុងប្រទេស និងជំរុញការនាំចេញ។ ក្រសួងបានចូលរួមក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានរៀបចំយុទ្ធនាការទិញផលិតផលខ្មែរនៅតាមរាជធានី-ខេត្ត ក្នុងគោលបំណងបំផុសប្រជាជនកម្ពុជាឲ្យគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ លទ្ធផលដែលទទួលបានមកវិញ គឺទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានកំណើនជារៀងរាល់ឆ្នាំ នាទស្សវត្សរ៍ចុងក្រោយនេះ។ 
-ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន និងរក្សាបាននូវផលិតភាពជាតិខ្ពស់ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានកាំកុងត្រូលជាសេនាធិការ បានពង្រឹងការងារត្រួតពិនិត្យទំនិញប្រើប្រាស់ និងផលិតផល នាំចូលមកក្នុងប្រទេស តាមរយៈការកសាង និងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងហានិភ័យនៅតាមច្រកព្រំដែន ដុតកម្ទេចទំនិញខូចគុណភាព ចុះពិនិត្យទំនិញនៅតាមទីប្រជុំជន និងណែនាំអាជីវករឲ្យបានយល់ពីសារៈសំខាន់នៃ សុវត្ថិភាពម្ហូបអាហារ ព្រមទាំងដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តទី២ និងមន្ទីរពិសោធន៍ខ្នាតតូចមួយចំនួននៅ តាមប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីបម្រើដល់ការត្រួតពិនិត្យទំនិញ និងផលិតផលប្រើប្រាស់នៅទូទាំងប្រទេស។

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះសិក្សាសហគ្រាសផលិតម្សៅដំឡូងមី និងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ 17 Jan 2018 / 04:00 AM
កម្ពុជា-វៀតណាម​ បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ​ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ 16 Jan 2018 / 12:00 PM
ប្រតិភូក្រសួងពាណិជ្ជកម្មទទួលបានជោគជ័យលើការការពារសេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 16 Jan 2018 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីរាយការណ៍ និងការពារអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា 15 Jan 2018 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ 09 Jan 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 08 Jan 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 05 Jan 2018 / 10:00 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 29 Dec 2017 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 26 Dec 2017 / 04:00 AM
ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា 25 Dec 2017 / 03:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION