ក្រសួងពាណិជ្ជកម្ម ចូលរួមជំរុញតារារះនាទិសនីរតីរបស់កម្ពុជា

25 Dec 2017 / 03:00 AM

(ខេត្តកែប)៖ ក្នុងស្មារតីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ឬតារារះនាទិសនីរតី និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួម «ពិធីបុណ្យសមុទ្រ» លើកទី៦ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ប្រារព្ធឡើងនៅក្នុងខេត្តកែប ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ»។

នៅឯស្តង់ពិព័រណ៍របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានដឹកនាំមន្ត្រី ទទួលដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញទស្សនា និងពិនិត្យមើលផលិតផលខ្មែរជាង ១០០ប្រភេទនៅក្នុងស្តង់។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល បានផ្តល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តអនុវត្តគោលនយោបាយជំរុញពាណិជ្ជកម្ម និងកម្មវិធីកំណែទម្រង់នានា សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងធ្វើពិធិធកម្មការនាំចេញរបស់កម្ពុជាឲ្យបានអតិបរិមា ដូចបានកំណត់នៅក្នុងសសរស្តមទាំងបីនៃអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងយុទ្ធសាស្ត្រវិភាគសមាហរណកម្មពាណិជ្ជកម្ម (CTIS) ឆ្នាំ ២០១៤-២០១៨។

គួររំលឹកដែរថា កាលពីឆ្នាំ ២០១១ តំបន់ឆ្នេរសមុទ្រកម្ពុជា បានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលប្រការនេះកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យរួមរបស់អាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ។ ជាក់ស្ដែងតំបន់ឆ្នេរសមុទ្រកម្ពុជា តែងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥% នៃចំនួនភ្ញៀវទេសចរសរុបចូលមកកម្ពុជា ហើយចំនួននេះបាននឹងកំពុងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

 

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះសិក្សាសហគ្រាសផលិតម្សៅដំឡូងមី និងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ 17 Jan 2018 / 04:00 AM
កម្ពុជា-វៀតណាម​ បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ​ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ 16 Jan 2018 / 12:00 PM
ប្រតិភូក្រសួងពាណិជ្ជកម្មទទួលបានជោគជ័យលើការការពារសេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 16 Jan 2018 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីរាយការណ៍ និងការពារអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា 15 Jan 2018 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ 09 Jan 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 08 Jan 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 05 Jan 2018 / 10:00 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 29 Dec 2017 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 28 Dec 2017 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 26 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION