លទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១

20 Dec 2017 / 02:00 AM

ខេត្តប៊ិញភឿក ប្រទេសវៀតណាម៖ កាលពីព្រឹកថ្ងៃ ០២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការបក្សខេត្តប៊ិញភឿក ប្រទេសវៀតណាម កិច្ចប្រជុំឧត្តមមន្ត្រី សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) បានប្រារឰឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាឧត្តមមន្ត្រីកម្ពុជា លោក Songkane LUANGMUNINTHONE អគ្គនាយកកិច្ចការសេដ្ឋកិច្ចនៃក្រសួងការបរទេស និងជាឧត្តមមន្ត្រីឡាវ និង ឯកឧត្តម NGUYEN The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ និងជាឧត្តមមន្ត្រីវៀតណាម។

កិច្ចប្រជុំមានការចូលរួមពីតំណាងអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃអនុគណៈកម្មការទាំងបួននៃប្រទេសទាំងបី រួមមាន អនុគណៈកម្មការសេដ្ឋកិច្ច អនុគណៈកម្មការកិច្ចការបរទេស និងសន្តិសុខ អនុគណៈកម្មការសង្គមកិច្ច និងបរិស្ថាន និងអនុគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត។

កិច្ចប្រជុំបានវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អនុគណៈកម្មការនីមួយៗ ដែលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតាមវិស័យនីមួយៗ ក៏ប៉ុន្តែនៅមានបញ្ហា និងការងារ​សេសសល់មួយចំនួនទៀតដែលត្រូវដោះស្រាយ ដូចជា កិច្ចព្រមព្រៀងជំរុញ និងសម្រួល​ពាណិជ្ជកម្មសម្រាប់ CLV DTA ដែលកម្ពុជាកំពុងតែបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីសុំសច្ចាប័ន, សេចក្ដីព្រាងនៃផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០, សេចក្ដីព្រាងនៃផែនការអភិវឌ្ឍន៍វិស័យដំណាំកៅស៊ូ, សេចក្ដីព្រាងស្ដីពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបញ្ហាលំបាកក្នុងការបង្ហោះព័ត៌មានទៅក្នុងគេហទំព័រ CLV DTA។

ឆ្លើយតបទៅនឹងបញ្ហា និងការងារសេសសល់ទាំងនេះ កិច្ចប្រជុំឧត្តមមន្ត្រីក៏បានឯកភាព​ក្នុងការរាយការណ៍ និងផ្តល់អនុសាសន៍ជូន កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលចម្រុះ សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១១ (11th CLV DTA JCC) ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែល ដូចខាងក្រោម៖

ទី១) JCC គួរបន្តស្នើសុំដៃគូអភិវឌ្ឍន៍ ឲ្យបន្តគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ក្នុង CLV DTA
ទី២) JCC គួរប្រគល់ភារកិច្ចជូន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម សហការជាមួយកម្ពុជា និងឡាវ (ជាពិសេសក្នុងន័យផ្តល់ជូនទិន្នន័យ និងព័ត៌មាន) ដើម្បីឈានដល់ការបញ្ចប់គម្រោងអភិវឌ្ឍន៍វិស័យដំណាំកៅស៊ូ CLV DTA និងត្រៀមរាយការណ៍ជូននាយករដ្ឋមន្ត្រីនៃប្រទេស CLV នៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម
ទី៣) JCC គួរចាត់ឲ្យ ក្រុមការងារទាំងបីប្រទេស បន្តការពិភាក្សា ដើម្បីបញ្ចប់សេចក្ដីព្រាងនៃផែនការសកម្មភាព សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច CLV ដល់ឆ្នាំ២០៣០
ទី៤) ភាគីកម្ពុជាត្រូវពន្លឿនបែបបទនីតិវិធីផ្ទៃក្នុង ដើម្បីឲ្យកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្ម សម្រាប់ CLV DTA ចូលជាធរមាន
ទី៥) JCC គួរពិចារណាជូនភារកិច្ចដល់ ភាគីវៀតណាមដឹកនាំក្រុមការងារក្នុងការធ្វើសេចក្ដីព្រាងស្ដីពី ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្រាប់ CLV DTA ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា និងឡាវ
និងទី៦) គុណភាព និងប្រសិទ្ធភាពនៃគេហទំព័រ CLV DTA ត្រូវតែលើកកម្ពស់។ ក្រុមការងារផ្នែកគេហទំព័រ CLV DTA ត្រូវតែដោះស្រាយបញ្ហានៃភាពលំបាកក្នុងការបញ្ចូលព័ត៌មានទៅក្នុងគេហទំព័រ។ រីឯភ្នាក់ងារ និងខេត្តដែលពាក់ព័ន្ធនៃប្រទេសទាំងបី ត្រូវផ្តល់ព័ត៌មានថ្មីៗ ឲ្យបានទៀតទាត់ ដើម្បីផ្សព្វផ្សាយលើគេហទំព័រនេះ ជូនដល់សាធារណៈជន ជាពិសេសវិនិយោគិន។

#អត្ថបទ៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

Love to share on

Related News

រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះសិក្សាសហគ្រាសផលិតម្សៅដំឡូងមី និងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ 17 Jan 2018 / 04:00 AM
កម្ពុជា-វៀតណាម​ បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ​ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ 16 Jan 2018 / 12:00 PM
ប្រតិភូក្រសួងពាណិជ្ជកម្មទទួលបានជោគជ័យលើការការពារសេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 16 Jan 2018 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីរាយការណ៍ និងការពារអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា 15 Jan 2018 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ 09 Jan 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 08 Jan 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 05 Jan 2018 / 10:00 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 29 Dec 2017 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 28 Dec 2017 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្ម សម្រាប់ទូរស័ព្ទដៃ 26 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION