នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញមោទនភាពចំពោះការរីកចម្រើននៃវិស័យពាណិជ្ជកម្ម

18 Dec 2017 / 04:00 AM

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមនៅក្នុងពិព័រណ៍ពិភពលោក, ពិព័រណ៍អន្តរជាតិ, និងពិព័រណ៍ចិន-អាស៊ាន មិនត្រឹមតែជួយលើកស្ទួយកិត្តិយសកម្ពុជា នៅលើឆាកអន្តរជាតិ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរកាន់តែច្រើន ឲ្យចូលមកកម្សាន្ត និងប្រកបធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើតការងារពហុវិស័យជូនប្រជាជន និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកព្រឹត្តិការណ៍ “ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា” លើកទី១២ ឆ្នាំ២០១៧ ដែលរៀបចំឡើង នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល, អង្គទូតនៃបណ្តាប្រទេសជាមិត្ត, ពាណិជ្ជករ, ផលិតករ, និងប្រជាពលរដ្ឋកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តទៀតថា តាមរយ:គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសុខសន្តិភាពទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបានទំនុកចិត្តកាន់តែខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

«នៅក្នុងឆ្នាំ២០១៦ កម្ពុជាបានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងទឹកប្រាក់សរុប ៣.៦០៩.៧០លានដុល្លារ ក្នុងនោះទុនវិនិយោគលើវិស័យឧស្សាហកម្ម ៣៤%, វិស័យហេដ្ឋារចនាសម្ព័ន្ធ ១៥%, វិស័យកសិកម្ម ១៣% និងវិស័យទេសចរណ៍ ៣៨%» «កម្ពុជាបាននាំចេញទំនិញទៅបរទេស គិតជាទឹកប្រាក់សរុបប្រមាណ ៨ពាន់លានដុល្លារ គឺបានកើនឡើងប្រមាណ ១១% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥» សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គពិធី អំពីកំណែទម្រង់សំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ ជាមួយនឹងប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក ដើម្បីជួយសម្រួលការផ្តល់សេវាសាធារណៈជូនវិស័យឯកជន, ការរៀបចំពិព័រណ៍ទិញផលិតផលខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីបំផុសប្រជាជនឲ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ព្រមទាំងការចូលរួមរបស់កម្ពុជា នៅក្នុងពិពរ័ណ៍ពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ ដើម្បីផ្សព្វផ្សាយអំពីទំនិញសក្តានុពលរបស់កម្ពុជា រួមជាមួយវិស័យប្បធម៌ និងទេសចរណ៍ជាដើម។

សូមបញ្ជាក់ថា ពិព័រណ៍ “ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ កម្ពុជា” គឺជាព្រឹត្តិការណ៍កម្រិតអន្តរជាតិរបស់កម្ពុជា ដែលបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាសធុរកិច្ច, និងសក្ដានុពលវិនិយោគ ព្រមទាំងគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល ចំពោះវិស័យឯកជន។

សម្រាប់ពិព័រណ៍ឆ្នាំនេះ ក៏បានទាក់ទាញការចូលរួមគាំទ្រពីបណ្ដាប្រទេសនៅក្នុងតំបន់ដូចជា៖ ថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ព្រមទាំងក្រុមហ៊ុនក្នុងស្រុក និងក្រៅប្រទេស ដែលមានស្ដង់សរុបចំនួន ២៨៦ស្ដង់ ដើម្បីតាំងបង្ហាញផលិតផល និងសេវាកម្មស្ទើរគ្រប់ប្រភេទ រាប់តាំងពីការប្រើប្រាស់នៅតាមគេហដ្ឋាន រហូតដល់វិស័យសណ្ឋាគារ និងធនាគារ។


 

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការី ទទួលជោគជ័យលើការការពារ សេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្ម ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា 23 Jan 2018 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះសិក្សាសហគ្រាសផលិតម្សៅដំឡូងមី និងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ 17 Jan 2018 / 04:00 AM
កម្ពុជា-វៀតណាម​ បើកការដ្ឋានសាងសង់ផ្សារគំរូព្រំដែនទីមួយ​ ខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ 16 Jan 2018 / 12:00 PM
ប្រតិភូក្រសួងពាណិជ្ជកម្មទទួលបានជោគជ័យលើការការពារសេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ 16 Jan 2018 / 11:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងអន្តរក្រសួង ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីធ្វើសេចក្តីរាយការណ៍ និងការពារអំពីលទ្ធផលនៃកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជា 15 Jan 2018 / 09:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ 09 Jan 2018 / 03:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម 08 Jan 2018 / 02:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ 05 Jan 2018 / 10:00 AM
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន សាទរជាមួយសមិទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម 29 Dec 2017 / 08:00 AM
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០១៨ 28 Dec 2017 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION