ពិធីដុតកម្ទេចទំនិញម្ហូបអាហារ ខូចគុណភាព ចំនួនជាង ០៦ តោន

07 Dec 2017 / 09:00 AM

(ក្រុងព្រះសីហនុ)៖ ទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ០៦តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយ:សាខាកាំកុងត្រូលខេត្តព្រះសីហនុ ធ្វើការដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅទីលានចាក់សំរាម ស្ថិតនៅភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមគណ:អធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលបានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរខេត្ត ចុះត្រួតពិនិត្យទំនិញម្ហូបអាហារនៅក្នុងផ្សារ និងនៅតាមហាងទំនិញមួយចំនួនទូទាំងខេត្ត ហើយបានដកហូតទាន់ពេលវេលានូវទំនិញប្រភេទម្ហូបអាហារ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីដុតកម្ទេចចោលនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ ធ្វើការពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីបម្រើការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ធានាឲ្យបាននូវអនុលោមភាពរបស់ទំនិញទាំងនាំចេញ និងនាំចូល។

សូមបញ្ជាក់ថាទំនិញដែលត្រូវបានដុតកម្ទេចចោលនាពេលនេះ មានដូចជា ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត សរុបចំនួន ៦,០៨០ គីឡូក្រាម។

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION