រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន

06 Dec 2017 / 08:00 AM

(កំពង់ស្ពឺ)៖ នៅក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ពង្រឹងកិច្ចសហការគ្នា ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា​កាំកុងត្រូល ខេត្តកំពង់ស្ពឺ សូមបន្តសកម្មភាពក្នុងការផ្តល់សេវាសាធារណៈ និងចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ តាមហាងទំនិញ និងទីផ្សារ ក៏ដូចជាចុះត្រួតពិនិត្យនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ការលួចបន្លំបរិមាណឬគុណភាពប្រេង និងប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត ដោយធ្វើឲ្យការប្រកួតប្រជែងមានសមភាព និងអ្នកប្រើប្រាស់ប្រកបដោយការជឿជាក់។ ទន្ទឹមនឹងនេះដែរ មន្ត្រីកាំកុងត្រូលក៏ត្រូវចុះអប់រំដល់សិស្សានុសិស្ស និងប្រជាជន មុននឹងទិញទំនិញ ត្រូវពិនិត្យមើលការបរិច្ឆេទ ការវិចខ្ចប់ អនាម័យ កំប៉ុងកំពិត ឬមានជ្រេះ ជាដើម ដែលអ្នកលក់កង្វះអនាម័យ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបានធ្វើប្រតិភូកម្មលើការចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងប៉ៃលិន។ ប្រសិនបើកិច្ចការនេះ អាចដំណើរការដោយរលូន ក្រសួងនឹងពង្រីកការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្មនៅក្នុងខេត្តផ្សេងៗថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និង ខិតខំពង្រឹងសមត្ថភាពភាសាចំនួនបី (ភាសាជំនាញ, ភាសាកុំព្យូទ័រ, ភាសាអង់គ្លេស) ដើម្បីជាទុនក្នុងការងារបំពេញការងារប្រចាំថ្ងៃ និងការផ្តល់សេវាសាធារណៈជូនវិស័យឯកជននៅក្នុងខេត្តកំពង់ស្ពឺ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លានរៀល និងសម្ភារៈការិយាល័យមួយចំនួន ជូនថ្នាក់ដឹកនាំមន្ទីរមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION