រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើសភាពាណិជ្ជកម្មកម្ពុជា និងបង់ក្លាដេស បង្កើតព្រឹត្តិការណ៍ជំនួបធុរកិច្ច សម្រាប់សហគ្រិនស្ត្រីវ័យក្មេង និងសហគ្រាសធុនតូច និងធម្យម

05 Dec 2017 / 03:00 AM

(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាគណៈអធិបតីភាព ជាមួយលោកជំទាវ ស្ហេក ហាស៊ីណា (SHEIKH HASINA) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបង់ក្លាដេស ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដេស សម្រាប់កិច្ចពិភាក្សាធុរកិច្ចកម្ពុជា-បង់ក្លាដេស ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូកេត្រា កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តសភាពាណិជ្ជកម្មប្រទេសទាំងពីរ បង្កើតកម្មវិធី និងព្រឹត្តិការណ៍ជំនួបធុរកិច្ចកាន់តែច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រិនស្ត្រីវ័យក្មេង និងសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ធ្វើការពង្រឹងកិច្ចសហការជាមួយបង់ក្លាដេស លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពពលករជំនាញ ដើម្បីលើកកម្ពស់ចង្វាក់តម្លៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់សហព័ន្ធស្រូវអង្ករកម្ពុជា ពង្រឹងកិច្ចសហការជាមួយបង់ក្លាដេស ដើម្បីវិនិយោគលើវិស័យកសិកម្ម និងនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសបង់ក្លាដេស និងប្រទេសទីបី ដែលកម្ពុជាមានចំណែកទីផ្សារធំ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផ្តល់ដោយប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍នានា។

“ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយបង់ក្លាដេស កម្ពុជាកំពុងពិចារណានាំចូលសំបកបាវបរិស្ថាន 100% របស់បង់ក្លាដេស សម្រាប់ស្តុកអង្កររបស់យើង និងឱសថដែលមានការទទួលស្គាល់ទូទាំងពិភពលោក, សេរ៉ាមិច និងសំបកស្បែក និងស្បែកកែច្នៃ ហើយយើងរំពឹងថាបង់ក្លាដេស នឹងពិចារណានាំចូលទំនិញកសិកម្មរបស់យើងដូចជា ពោត, ម្រេច, ដំឡូងមីស្ងួត, និងគ្រាប់ស្វាយចន្ទី បន្ថែមពីលើអង្ករ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ទន្ទឹមគ្នានេះ ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនពីបង់ក្លាដេស មកលើវិស័យអទិភាពមួយចំនួន ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ឆ្នាំ ២០១៤-២០១៨ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនប្រតិភូបង់ក្លាដេស កាលានុវត្តភាព, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, បរិយាកាសធុរកិច្ច និងវិនិយោគ, គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារសំខាន់ៗរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងបង់ក្លាដេស បានចុះអនុស្សរណៈយោគយល់គ្នាចំនួន ១១ ក្នុងនោះក៏មានកិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម។ តាមរយៈអនុស្សរណៈទាំងនេះ នឹងជួយបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។



Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION