កម្ពុជា-ចិន ចុះអនុស្សរណ:ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

13 Nov 2017 / 09:00 AM

កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី បានទទួលជួបពិភាក្សាជា​មួយ ឯកឧត្តម WANG Bingnan អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លើការពង្រឹងពាណិជ្ជកម្មទ្វេភាគី និងពិនិត្យឡើងវិញលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងបានចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជំរុញវិស័យនេះនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុផ្សំដ៏សំខាន់មួយសម្រាប់យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road Initiative) របស់រដ្ឋាភិបាលចិន ដែលអាចទាក់ទាញការវិនិយោគកាន់តែច្រើនពីប្រទេសចិនមកកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការគ្នា ដើម្បីបង្កើតបរិយាកាសឲ្យមានអំណោយផល សម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិក ក្រោមគោលបំណងទទួលបានផលប្រយោជន៍ទៅវិញទៅមក ដែលមានដូចខាងក្រោម៖

•ភាគីទាំងពីរនឹងស្វែងយល់គ្រប់ច្រកល្ហកក្នុងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក ដូចជាការសិក្សារួម កម្មវិធីបណ្ដុះបណ្ដាលសមត្ថភាព ជំនួយបច្ចេកទេសលើការបង្កើតក្របខណ្ឌច្បាប់ និងការអនុវត្តច្បាប់ ព្រមទាំងចែករំលែកបទពិសោធន៍ស្ដីពីការកំណត់គោលនយោបាយ និងការគ្រប់គ្រងពាណិជ្ជកម្មតាមអេឡិចត្រូនិក ដោយរដ្ឋាភិបាល។ល។

•ភាគីទាំងពីរ នឹងលើកទឹកចិត្តឲ្យសហគ្រាស ធ្វើកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក រួមមានការជំរុញពាណិជ្ជកម្មលើផលិតផល ទៅវិញទៅមកពីប្រទេសរៀងៗខ្លួន តាមរយៈពាណិជ្ជកម្មតាមអេឡិចត្រូនិក។

•ភាគីទាំងពីរ នឹងគាំទ្រសកម្មភាពសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍អាជីវកម្ម ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព និងការផ្លាស់ប្ដូរបទពិសោធន៍អនុវត្តល្អៗ និងនវានុវត្ដថ្មីៗ។

ដើម្បីឲ្យវិស័យពាណិជ្ជកម្មអេឡិចត្រូនិកប្រសើរឡើង កម្ពុជានឹងត្រៀមខ្លួនរៀបចំ ១-យុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក ២-ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទូរគមនាគមន៍ ៣-កិច្ចសម្រួលពាណិជ្ជកម្មអេឡិចត្រូនិក ៤-Online Payment Gateway និង ៥-ធនធានមនុស្ស​លើវិស័យអេឡិចត្រូនិក។

ជាមួយគ្នានេះដែរ កម្ពុជាបានសំណូមពរឲ្យភាគីចិនបង្កើតកម្មវិធីទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តម កឹម ស៊ីថន បានជម្រាបភាគីចិនអំពីទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចិនឆ្នាំ២០១៦ ដែលមានចំនួន ៤,៧៦០ លានដុល្លារអាមេរិក (កើនឡើងប្រមាណ ៧.៣% បើធៀបនឹងឆ្នាំ២០១៥) ជាពិសេសរហូត​មកដល់បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឈានឡើង​លើសពី ៥,០០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលចំនួន​នេះ លើសពីការរំពឹងទុកដែលកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

ឯកឧត្តមអនុរដ្ឋមន្ត្រីចិន មានជំនឿថា ក្រោយពីមានកិច្ចសហប្រតិបត្តិលើ​វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរកាន់តែមានសន្ទុះយ៉ាងខ្លាំងបន្ថែម ហើយនឹងកើនឡើង​ដល់ ៦,០០០លានដុល្លារអាមេរិក នៅឆ្នាំ២០២០។




Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបប្រជុំពិភាក្សាជាមួយលោកស្រី Maika Oshikawa នាយកស្តីទីទទួលបន្ទុកផ្នែកចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 23 Nov 2017 / 03:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២ របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក 22 Nov 2017 / 02:00 AM
កិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយ​ពាណិជ្ជកម្មកម្ពុជាលើកទី២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស 17 Nov 2017 / 10:00 AM
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តី AEM និង RCEP ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ 15 Nov 2017 / 09:00 AM
តំណាងក្រុមហ៊ុនសម្លៀកបំពាក់ល្បីៗលើពិភពលោក ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកាត់ដេរ និងវាយនភ័ណ្ឌនៅកម្ពុជា 15 Nov 2017 / 04:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពី វិនិយោគ រវាងអាស៊ាន និងហុងកុង 13 Nov 2017 / 10:00 AM
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា 10 Nov 2017 / 01:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនខ្ពស់ 08 Nov 2017 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យបង្កើនការវិនិយោគលើខ្សែចង្វាក់តម្លៃដំឡូងមី ដើម្បីធានានិរន្តភាពពាណិជ្ជកម្មដំឡូងមី 07 Nov 2017 / 10:00 AM
អូស្រ្តាលី នឹងគាំទ្រដល់ការកសាងសមត្ថភាពមន្រ្តី និងការកសាងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅកម្ពុជា 07 Nov 2017 / 09:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION