ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

10 Nov 2017 / 01:00 AM

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣ - ២០១៧) និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានរៀបចំឡើងនៅស្តូបវិមានឯករាជ្យ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងរំលឹកដល់ស្នាព្រះហស្ថនៃអង្គព្រះមហាវីរក្សត្រដ៏ឆ្នើមរបស់កម្ពុជា គឺព្រះកុរណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

សម្រាប់ទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ក៏មានការចូលរួមពីសម្តេចព្រះមហាសង្ឃរាជ និងមន្ត្រីសង្ឃជាន់ខ្ពស់ទាំងពីរគណៈ ថ្នាក់ដឹកនាំកំពូលជាតិ និងមន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អ្នកការទូត លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ប្រមាណជាង ២ម៉ឺននាក់។ ទិវាប្រវត្តិសាស្ត្រដ៏មហោឡារឹកនេះ នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេលបីថ្ងៃ និងមានពិធីតូចៗជាច្រើនដូចជា៖ ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខណបុព្វការីជន និងវីរជនស្នេហាជាតិ, ពិធីប្រទានភ្លើងជ័យ, ពិធីបង្ហោះប៉េងប៉ោង និងពិធីលែងព្រាបស ដើម្បីជានិមិត្តរូបនៃការសុំសុខសន្តិភាព និងការអុជកាំជ្រួចនៅមុខព្រះបរមរាជវាំងនាពេលរាត្រី។

ដោយឡែក នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ដែលថ្ងៃចុងក្រោយនៃទិវាបុណ្យឯករាជ្យជាតិ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់នឹងយាងដឹកនាំមន្ត្រីកំពូលនៃរាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់ស្ថាប័ន ព្រមទាំងមហាជន ធ្វើពិធីពន្លត់ភ្លើងជ័យ អមដោយការអុជកាំជ្រួច នៅក្នុងពេលរាត្រី៕

#ទិវាបុណ្យឯករាជ្យជាតិ២០១៧ #ក្រសួងពាណិជ្ជកម្ម #ប៉ានសូរស័ក្តិ

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION