រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនខ្ពស់

08 Nov 2017 / 10:00 AM

(ក្រុងប៉ៃលិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។

ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ កម្ពុជាចាំបាច់ត្រូវធ្វើការវិនិយោគបន្ថែម និងការឯកភាពជាធ្លុងមួយ រវាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម និងហានិភ័យនានាដូចជា៖ ភាពទន់ខ្សោយខ្សែចង្វាក់តម្លៃ កង្វះព័ត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀតទាត់ និងគុណភាពប្រែប្រួលនៃដំឡូងមី ដែលជាកត្តារាំងស្ទះដល់ការលូតលាស់នៃឧស្សាហកម្មដំឡូងមីនៅកម្ពុជា។”

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាគណៈអធិបតី ជាមួយ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅក្នុងពិធីបើកសម្ពោធវេទិកាថ្នាក់ជាតិលើកទី៤ ស្តីពីជំរុញការលើកកម្ពស់ និងអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្មកម្ពុជា អមដោយទិវាដំឡូងមីលើកទី២ និងពិធីតាំងបង្ហាញផលិតផលបន្លែ-ផ្លែឈើខ្មែរ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមការចូលរួមយ៉ាងច្រើនកុះករពីមន្ត្រីរដ្ឋាភិបាល ប្រជាកសិករ ពាណិជ្ជករ តំណាងសហគ្រាសធុនតូច និងមធ្យម និងដៃគូអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉េង សាខុន បានស្នើឲ្យមានការចូលរួមកាន់តែសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសធានាបាននិរន្តរភាព និងសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស និងការនាំចេញទីកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកយកកំណើនដាំដុះ និងសក្តានុពលដំឡូងមី ដែលជាដំណាំយុទ្ធសាស្ត្ររបស់កម្ពុជា ព្រមទាំងកត្តាប្រឈមជាមួយមួយចំនួន ដែលទាមទារឲ្យមានគោលនយោបាយជាក់លាក់ និងស៊ីជម្រៅ ស្របតាមមូលដ្ឋាននៃការអភិវឌ្ឍបៃតង ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា គ្រឹះស្ថានអប់រំសិក្សាកសិកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន។

“កម្ពុជា គឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ លើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីពាក់ព័ន្ធតាមវិស័យនានា តម្រង់ឆ្ពោះទៅរកទីផ្សារក្នុងបណ្តាឆ្នាំកន្លងមក បានជួយជំរុញកំណើននាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ក្នុងល្បឿនមួយគួជាទីមោទនៈ” ឯកឧត្តម វ៉េង សាខុន មានប្រសាសន៍។

យោងតាមទិន្ន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ទីផ្សារនាំចេញផលិតផលដំឡូងមី ត្រូវបានពង្រីកពី ៤ប្រទេស (ថៃ, វៀតណាម, ចិន, បារាំង) ក្នុងឆ្នាំ២០១៤ ទៅ ១៦ប្រទេស ក្នុងឆ្នាំ២០១៦ រួមមាន៖ កាណាដា, ចិន, អង់គ្លេស, ហ្វាំងឡង់, ឥណ្ឌា, អ៊ីតាលី, កូរ៉េ, លីទុយអានី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហូឡង់, ញូវហ្សឺលែន, កោះតៃវ៉ាន់, ថៃ, អាមេរិក និងវៀតណាម។ ការនាំចេញផលិតផលដំឡូងមី (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ នៅក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញដំឡូងមី សម្រេចបានជាង ១,៨លានតោន៕


 

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ 23 Feb 2018 / 05:00 AM
កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០ 22 Feb 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការីទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម 21 Feb 2018 / 03:00 AM
ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១)” 20 Feb 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក 20 Feb 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកម្មវិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 09:00 AM
ការជួបពិភាក្សាអំពីលទ្ធផលការងារជាប្រធានសម្របសម្រួលនៃប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌ WTO រវាងឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 08:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម 14 Feb 2018 / 03:00 PM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស 14 Feb 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) 14 Feb 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION