ពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា

02 Oct 2017 / 10:00 AM

(ក្រុងកំពត, ខេត្តកំពត)៖ ផ្សាររួមដំបូងគេរបស់សម្ព័ន្ធសមាគមជល​ផលសមុទ្រកម្ពុជា ដើម្បីបង្កើនចង្វាក់តម្លៃ និងពង្រីកការនាំចេញជលផលសមុទ្រកម្ពុជា ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ ត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ចាន់ ជេស្តា អភិបាលនៃគណៈអភិបាលខេត្តកំពត។

ផ្សាររួមនេះ ត្រូវបានបង្កើតឡើងក្រោមហិរញ្ញប្បទានរបស់គម្រោងជលផលសមុទ្រ នៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា (CEDEP II) ដំណាក់កាលទី២ ក្នុងទំហំទឹកប្រាក់ ៥,០០០ដុល្លារសហរដ្ឋអាមេរិក ដែលមាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ជាអ្នកសម្របសម្រួល និងអនុវត្តន៍ដោយអភិវឌ្ឍន៍វិស័យឯកជន សហការជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា វិស័យជលផល គឺជានិមិត្តរូបតំណាងឱ្យប្រភពដ៏សំខាន់នៃរូបិយប័ណ្ណជាតិ ដែលបានផ្ដល់ផលចំណេញដល់ប្រជានេសាទ និងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦លាននាក់។ ឯកឧត្តមបានបន្តទៀតថា ផ្សាររួមនេះនឹងដើរតួជាមជ្ឈមណ្ឌលសេវាកម្ម និងផ្តល់ព័ត៌មានរវាងអ្នកលក់ និងអ្នកទិញផលនេសាទសមុទ្រ ជាពិសេសផ្តល់ឱកាសជូនប្រជានេសាទ និងសមាជិកសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ធ្វើការដាក់លក់ជលផលសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។

“ខ្ញុំសូមជូនពរឲ្យដំណើរការលក់ក្នុងផ្សាររួមនេះ ប្រព្រឹត្តិទៅដោយរលូន និងបានជាឧត្តមប្រយោជន៍សម្រាប់ប្រជានេសាទ និងសមាជិកសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា” ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍។

ទន្ទឹមគ្នានេះ ឯកឧត្តម ចាន់ ជេស្តា ក៏បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ផ្សាររួមនៃសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា និងបានបង្ហាញជំនឿថា ផ្សាររួមនេះ នឹងជួយបង្កើតការងារ និងប្រាក់ចំណូលបន្ថែមជូនប្រជាជន ព្រមទាំងបង្កើនសកម្មភាពពាណិជ្ជកម្មនៅក្នុងខេត្តកំពតផងដែរ។ ឯកឧត្តមអភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងអង្គការ UNIDO ព្រមទាំងសម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា ដែលបានសហការបង្កើតឲ្យមានផ្សាររួមនេះឡើង។

នៅក្នុងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា CTIS ដែលធ្វើបច្ចុប្បន្នភាព ដោយរាជរដ្ឋាភិបាល កាលពីដើមឆ្នាំ ២០១៤ វិស័យជលផល ត្រូវបានចាត់ទុកជាផលិតផលអទិភាព ដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារពិភពលោក។ រៀងរាល់ឆ្នាំ កម្ពុជាបាននាំចេញផលនេសាទទៅកាន់ប្រទេសចិន, សិង្ហបុរី, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី, សហរដ្ឋអាមេរិក, ថៃឡងដ៏, និងវៀតណាម ក្នុងចន្លោះពី ២៥ ទៅ ៣០ពាន់តោន ហើយជប៉ុន គឺជាប្រទេសដែលនាំចូលដ៏ធំជាងគេ៕

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ 23 Feb 2018 / 05:00 AM
កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០ 22 Feb 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការីទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម 21 Feb 2018 / 03:00 AM
ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១)” 20 Feb 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក 20 Feb 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកម្មវិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 09:00 AM
ការជួបពិភាក្សាអំពីលទ្ធផលការងារជាប្រធានសម្របសម្រួលនៃប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌ WTO រវាងឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 08:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម 14 Feb 2018 / 03:00 PM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស 14 Feb 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) 14 Feb 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION