ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

29 Sep 2017 / 10:00 AM

កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងពាណិ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងថៃ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជំនួបពិភាក្សាការងារនេះ ផ្តោតសំខាន់ទៅលើលទ្ធភាពនៃការចុះហត្ថលេខាចំនួន០២ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ ដែលរួមមាន (១) អនុស្សរណៈយោគយល់គ្នា ស្តីពីបែបបទសម្រាប់រៀបចំក្រុមប្រឹក្សាពាណិជ្ជកម្មរួម (MOU on the Modalities of the Joint Trade Council) និង (២)​ បន្តសុពលភាពលើកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០០៦ ដែលបានផុតកំណត់កាលពីឆ្នាំ២០១៦។

ទន្ទឹមនឹងនេះ លោកជំទាវ បានស្នើសុំឲ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ លើសពីនេះទៀត

សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

ឆ្លើយតបនឹងសំណើរបស់លោកជំទាវឯកអគ្គរដ្ឋទូតបង់ក្លាដេស ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាថា នឹងជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលយល់ព្រមទិញអង្ករកម្ពុជាចំនួន ០១លានតោន ក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៧-២០២២។

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមធ្វើសន្និសីទព័ត៌មាន ស្តីពីកិច្ចការដែលប្រទេសអភិវឌ្ឍន៍តិចតួចត្រូវបំពេញសំដៅជំរុញឲ្យមានកំណើនប្រកបដោយបរិយាប័ន្ន (How Least Developed Countries Drive Inclusive Growth) ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 13 Dec 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំកិច្ចសន្ទនាក្រៅផ្លូវការរវាងរដ្ឋមន្រ្តីនៃប្រទេសអភិវឌ្ឍន៍តិចតួចដែលកំពុងត្រៀមចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក 13 Dec 2017 / 09:00 AM
ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយបច្ចេកទេសសម្រាប់កសាងរចនាសម្ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ពីប្រទេសជប៉ុន 13 Dec 2017 / 09:00 AM
ឯកឧត្តម ឈួន ដារ៉ា ទទួលជួបលោកជំទាវរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងព្រៃឈើ របស់ឥណ្ឌា 13 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ ពេញអង្គក្នុងនាមជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច 12 Dec 2017 / 04:00 PM
ឯកឧត្តម ប៉ាន សូរស័ក្តិ ស្នើសុំលោកជំទាវរដ្ឋមន្រ្តីអាហ្សង់ទីន ជួយជំរុញអ្នកវិនិយោគអាហ្សង់ទីនមកកម្ពុជា 12 Dec 2017 / 10:00 AM
ឯកឧត្តម កឹម ស៊ីថន ដឹកនាំមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹម សិទ្ធី 12 Dec 2017 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១១ 12 Dec 2017 / 08:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (EIF) ក្នុងកិច្ចប្រជុំ High-Level Dialogue ស្តីពីការបង្កើនការវិនិយោគក្នុងប្រទេសអភិវឌ្ឃន៍តិចតួច 11 Dec 2017 / 11:00 AM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ធ្វើបទអន្តរគមន៍ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី WTO លើកទី១១ 11 Dec 2017 / 04:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION