រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគាំទ្រចំពោះគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ

08 Sep 2017 / 11:00 AM

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ដែលកន្លងមកបានធ្វើការបង្ក្រាបបទល្មើសជាច្រើន ពាក់ព័ន្ធនឹងការរត់ពន្ធឱសថខុសច្បាប់ ដែលបង្ករឲ្យមានគ្រោះថ្នាក់ និងមានហានីភ័យខ្ពស់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំហរដូចនេះ នៅក្នុងឱកាសជួបពិភាក្សា​ការងារជាមួយប្រតិភូ គ.ប.ផ.ក ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ខណ:ដែល គ.ប.ផ.ក បានស្វែងរកការគាំទ្របច្ចេកទេសពីក្រសួងពាណិជ្ជកម្ម ទៅលើផែនការសកម្មភាពរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួនដល់ប្រតិភូ គ.ប.ផ.ក ទាក់ទងនីតិវិធីក្នុងការអនុវត្តន៍ច្បាប់, ការបណ្តុះបណ្តាល, ការអប់រំ និងការផ្សព្វផ្សាយលទ្ធផលជូនសាធារណៈជន។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរ គ.ប.ផ.ក ធ្វើការពង្រឹងកិច្ចសហការថែមទៀត ជាមួយក្រសួងពាណិជ្ជកម្ម លើការរៀបចំសមាជិកបន្ថែម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក និងបន្តសហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នជំនាញមានបេសកកម្ម ការពារអ្នកប្រើប្រាស់, លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ, និងធានាការប្រកួតប្រជែងធុរកិច្ចដោយសមភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ល្អៗដល់ គ.ប.ផ.ក ក្នុងការអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាព។ ដើម្បីជាសក្ខីភាពនៃកិច្ចសហប្រតបត្តិការល្អរវាងក្រសួងពាណិជ្ជកម្ម និងគ.ប.ផ.ក ឯកឧត្តមប្រធាន ក៏បានប្រគល់វិញ្ញាបនប័ត្រថ្លែងអំណរគុណជូន ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងធ្វើការថតរូបជុំគ្នា ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ភាពជាដៃគូថែមទៀត៕

Love to share on

Related News

The Opening Ceremony of 25th Enhanced Integrated Framework (EIF) 11 Oct 2017 / 04:00 PM
ពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា 02 Oct 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី 29 Sep 2017 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ធ្វើជាវាគ្មិនកិត្តិយសតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំ “Round Table: South-East Asia Sourcing” នៅទីក្រុងប៉ារីស ប្រទេសបារាំង 25 Sep 2017 / 11:00 AM
ទីក្រុងណាននីង ប្រទេសចិន៖​ នៅក្នុងអំឡុងពេលនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧។ 14 Sep 2017 / 12:00 PM
The 49th Meeting of the ASEAN Economic Ministers (AEM) and Related Meetings from 7-11 September, 2017 11 Sep 2017 / 11:00 AM
កិច្ចប្រជុំគណៈកម្មការរៀបចំគោលនយោបាយជាតិសម្រាប់ដំឡូងមីកម្ពុជា 06 Sep 2017 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន 05 Sep 2017 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម នាំយកអំណោយប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នាឱកាសបុណ្យភ្ជំបិណ្ឌ 05 Sep 2017 / 10:00 AM
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ចកម្ម ប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបថ្មី 04 Sep 2017 / 10:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION