កម្ពុជា-កាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីលើវិស័យវាយនភ័ណ្ឌ

09 Aug 2017 / 09:00 AM

នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវប៉ូទី ដូនីកា (Pottie Donica) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកាណាដា ពិសេសលើការនាំចេញផលិតផលវាយនភ័ណ្ឌពីកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញជូនលោកជំទាវឯកអគ្គរាជទូត អំពីវឌ្ឍនភាពនានានៃការធ្វើកំណែទម្រង់នៅក្នុងក្រសួងពាណិជ្ជកម្ម រួមមានការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) តាមអនឡាញ និងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកន្លងមក ដែលបានជួយឲ្យកម្ពុជាក្លាយជាប្រទេសឈានមុខបណ្តាប្រទេសក្រីក្រនានា ខាងផ្នែកកិច្ចសម្រួលពាណិជ្ជកម្ម។

ឯកឧត្តមបានបញ្ជាក់ថា មុនពេលធ្វើកំណែទម្រង់ បែបបទនៃការនាំចេញមានភាពស្មុកស្មាញ និងត្រូវចំណាយរយៈពេលរង់ចាំដល់ទៅជាង ២សប្តាហ៍ ប៉ុន្តែឥឡូវនៅសល់ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ ហើយឯកសារតម្រូវ ក៏នៅតិចជាងមុន ពោលគឺក្រសួងតម្រូវឲ្យក្រុមហ៊ុនស្នើសុំ CO តែមួយមុខប៉ុណ្ណោះ ហើយក្នុងពេលខាងមុខ នឹងមិនតម្រូវឲ្យមានការស្នើសុំ CO ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបនោះឡើយ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួលដល់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់របស់កម្ពុជាក្នុងការផ្គត់ផ្គង់ទំនិញគុណភាពខ្ពស់ទៅកាន់កាណាដា ដោយលក្ខខ័ណ្ឌចំណាយកម្លាំងពលកម្មទាប ជាមួយផលិតភាពការងារខ្ពស់។

លោកជំទាវបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើមផលិតកម្ម លើកកម្ពស់ការគ្រប់គ្រងរោងចក្រ ព្រមទាំងសម្របសម្រួលឯកសារ និងបែបបទនាំចេញសម្រាប់វិស័យ​ឯកជនថែមទៀត។ ជាមួយគ្នានោះ លោកជំទាវក៏បានស្នើឲ្យមានការរៀបចំវេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកទិញនៅកាណាដា ជាមួយអ្នកផលិតនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់និសិ្សតកម្ពុជា ក្នុងការស្វែងរកអាហារូបករណ៍ផ្នែកវិស្វកម្មវាយនភ័ណ្ឌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលកាណាដា។ ជាចុងក្រោយ លោកជំទាវបានលើកទឹកចិត្តឲ្យមានកិច្ចពិភាក្សារវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កាន់តែល្អប្រសើរផងដែរ។

នៅចន្លោះឆ្នាំ២០០១-២០១៦ ទំហំនៃការនាំចេញពីកម្ពុជាទៅកាន់កាណាដា មានកំណើនប្រមាណ១០០ដង ហើយសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៧នេះ ទំហំនាំចេញមានកំណើន ១៨.៣៦% ដែលលទ្ធផលនេះកើតចេញពីការខិតខំប្រឹងប្រែង និងការអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក កម្ពុជាបានផ្សារភ្ជាប់លក្ខខ័ណ្ឌការងារនៃអង្គការពលកម្មអន្តរជាតិ (ILO) ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់មកគម្រោង Better Factory Cambodia (BFC) បានកើតចេញជារូបរាងឡើង ដោយបានបន្តសារជាថ្មីចំនួន៥លើក ដែលជាហេតុធ្វើឲ្យលក្ខខ័ណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ហើយប្រាក់ខែអប្បបរិមាររបស់នយោជិតកម្ពុជា កើនឡើងរហូតដល់១៥៣ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០១៧។

Love to share on

Related News

The Opening Ceremony of 25th Enhanced Integrated Framework (EIF) 11 Oct 2017 / 04:00 PM
ពិធីសម្ពោធផ្សាររួមទី១ របស់សម្ព័ន្ធសមាគមជលផលសមុទ្រកម្ពុជា 02 Oct 2017 / 10:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយលោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី 29 Sep 2017 / 10:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ធ្វើជាវាគ្មិនកិត្តិយសតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំ “Round Table: South-East Asia Sourcing” នៅទីក្រុងប៉ារីស ប្រទេសបារាំង 25 Sep 2017 / 11:00 AM
ទីក្រុងណាននីង ប្រទេសចិន៖​ នៅក្នុងអំឡុងពេលនៃពិព័រណ៍ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសម្ពោធពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែកញ្ញា ឆ្នាំ២០១៧។ 14 Sep 2017 / 12:00 PM
The 49th Meeting of the ASEAN Economic Ministers (AEM) and Related Meetings from 7-11 September, 2017 11 Sep 2017 / 11:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគាំទ្រចំពោះគណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ 08 Sep 2017 / 11:00 AM
កិច្ចប្រជុំគណៈកម្មការរៀបចំគោលនយោបាយជាតិសម្រាប់ដំឡូងមីកម្ពុជា 06 Sep 2017 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន 05 Sep 2017 / 10:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម នាំយកអំណោយប្រគល់ជូនបញ្ជាការដ្ឋានកាំភ្លើងធំកងទ័ពជើងគោក នាឱកាសបុណ្យភ្ជំបិណ្ឌ 05 Sep 2017 / 10:00 AM
12345...>>

Login > Company Search

Username  
Password  

SUBSCRIPTION