កិច្ចប្រជុំកំពូលរវាងហុងកុង និងអាស៊ីបូព៌ាស្តីពីពាណិជ្ជកម្មសេរី និងសហប្រតិបត្តិការក្នុងតំបន់

12 Jul 2017 / 03:00 PM

ទីក្រុងហុងកុង៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជា បានដឹកនាំគណៈ​ប្រតិភូកម្ពុជាចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំកំពូលរវាង​ហុង​កុង និងអាស៊ីបូព៌ាស្តីពីពាណិជ្ជកម្មសេរី និងសហប្រតិបត្តិការក្នុងតំបន់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហុងកុង ប្រទេស​ចិន។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ាន អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន មន្រ្តីជាន់ខ្ពស់មកពីរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង អគ្គកុងស៊ុលមកពីបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុង​ហុង​កុង សមាជិក​សភាពាណិជ្ជកម្មចិនហុងកុង អ្នកសិក្សាស្រាវ និងក្រុមហ៊ុនវិនិយោគនៅហុងកុង ចំនួនប្រហែលជាង២០០នាក់។

កិច្ចប្រជុំកំពូលនេះ រៀបចំដោយសភាពាណិជ្ជកម្មចិនហុងកុងសហការ​ជាមួយក្រុមប្រឹក្សា​ចិនសម្រាប់ជំរុញ ពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេស​ហុងកុង ក្នុងគោលបំណងស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ចសកលថ្មីៗចេញពីទស្សនៈម៉ាក្រូ និងផ្នត់គំនិតថ្មីៗ ជាពិសេសបញ្ហាប្រឈម និងផលប៉ះពាល់ដែលគំនិតផ្តួមផ្តើម “ខ្សែក្រវ៉ាត់ និងវិថី” និងសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងនាំមកនូវការជំរុញពាណិជ្ជកម្មសេរី និងការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ដើម្បីយល់ដឹងជាមូលដ្ឋានក្នុងការស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារក្នុងតំបន់អាស៊ីបូព៌ា ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា អាស៊ានទទួលស្គាល់ពីសារៈសំខាន់ក្នុងការចរចារពាណិជ្ជកម្ម សេរីអាស៊ានបូកប្រាំមួយ (ASEAN+6) ដែលជាកិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership-RCEP) ចាប់ផ្តើមតាំងពីឆ្នាំ២០១២ ដែលជាលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅភ្នំរាជធានីភ្នំពេញ ព្រះរាជា​ណាចក្រកម្ពុជា។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement-FTA) ដ៏ធំមួយ ដែលមានរដ្ឋជាសមាជិកអាស៊ានទាំងដប់ និងដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្ត ០៦ទៀត ដែលក្នុងនោះមានប្រទេសសេដ្ឋកិច្ចធំៗចំនួន ៣ នៅអាស៊ីបូព៌ារួមមានចិនជប៉ុននិងកូរ៉េ និងប្រទេសចំនួនបីទៀតរួមមាន អូស្ត្រាលី ណូវែលហ្សឺឡង់ និងឥណ្ឌា។ បច្ចុប្បន្ន RCEP កំពុងត្រូវបានចរចា ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ។

ឯកឧត្តម បានរំលឹកថា សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community-AEC) បានបង្កើតឡើងនៅចុងឆ្នាំ២០១៥ គឺជាផ្នែកដ៏សំខាន់មួយនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលមានសារៈសំខាន់ក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីជាមួយដៃគូយុទ្ធសាស្ត្រដទៃទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា។ ផែនការយុទ្ធសាស្ដ្រ AEC ឆ្នាំ២០២៥ ឆ្ពោះទៅរកមហិច្ឆតាដើម្បីផ្លាស់ប្តូរអាស៊ាន ទៅជា (១) សេដ្ឋកិច្ច​ដែលមានសមាហរណកម្មខ្ពស់ និងស្អិតរមួត (២) អាស៊ានដែលមានលក្ខណៈប្រកួតប្រជែង ភាពច្នៃប្រឌិត និងថាមវន្ត។ (៣) បង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការតាមវិស័យ (៤) អាស៊ានមួយដែលមានភាពរឹងមាំ, បរិយាបន្ន, ការយកចិត្តទុកដាក់លើប្រជាជន និងការយកប្រជាជនជាស្នូល និង (៥) អាស៊ានជាសកល។

ឯកឧត្តម បានបង្ហាញអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងវិថី” ដោយរដ្ឋាភិបាលចិននៅក្នុងឆ្នាំ២០១៣ ជាប់ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មនៅអាស៊ីបូព៌ា។ ចំណុចស្នូលរបស់វា គឺចង់បង្កើនការតភ្ជាប់ទ្វីបអឺរ៉ុបអាហ្រ្វិក និងទ្វីបអាស៊ី ដែលជាការពិតណាស់ដែលរួមបញ្ចូលអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។ គម្រោងការតភ្ជាប់នេះ នឹងមានសក្តានុពលទីផ្សាររួមជាមួយនឹងលំហូរនៃការវិនិយោគកាន់តែច្រើន ឱកាសអាជីវកម្ម និងការបង្កើតការងារនៅក្នុងតំបន់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា គឺផលិតផលក្នុងស្រុកសរុប (GDP) ៧% ក្នុងរយៈពេលជាងមួយទស្សវត្សចុងក្រោយ។ ការរីកចំរើនសេដ្ឋកិច្ចនេះ បណ្តាលមកពីប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ ជាងនេះទៅទៀត ប្រទេសកម្ពុជា បើកចំហរទីផ្សារសេដ្ឋកិច្ច និងយកចិត្តទុកដាក់អ្នកវិនិយោគស្មើៗគ្នាមិនរើសអើង។ ផ្អែកលើកត្តាទាំងនេះហើយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកវិនិយោគ មកវិនិយោគនៅកម្ពុជាផងដែរ។

Love to share on

Related News

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ 23 Feb 2018 / 05:00 AM
កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០ 22 Feb 2018 / 05:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាជរដ្ឋាភិបាល និងសហការីទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម 21 Feb 2018 / 03:00 AM
ក្រសួងពាណិជ្ជកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញនាំចូល (ជំនាន់ទី១)” 20 Feb 2018 / 09:00 AM
ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបសំណេះសំណាលជាមួយ អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក 20 Feb 2018 / 08:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ចូលរួមកម្មវិធីផ្ទេរតំណែងប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 09:00 AM
ការជួបពិភាក្សាអំពីលទ្ធផលការងារជាប្រធានសម្របសម្រួលនៃប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌ WTO រវាងឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) 19 Feb 2018 / 08:00 AM
ប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលបានជោគជ័យលើការការពារសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតមណាម 14 Feb 2018 / 03:00 PM
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែដ វៃហ្សី (Edward Vaizey) សមាជិករដ្ឋសភានៃចក្រភពអង់គ្លេស 14 Feb 2018 / 09:00 AM
រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) 14 Feb 2018 / 09:00 AM
12345

Login > Company Search

Username  
Password  

SUBSCRIPTION